Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ភ្នំពេញ​:​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង​-​កាណូត​ជា​បណ្តោះអាសន្ន​

ដោយៈ មុនី​រ័ត្ន,រ៉ាម៉ន​/​ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat)​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា រហូតដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) បាន​ធូរស្បើយ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មេរោគ​កូ​វីដ ១៩ កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ហើយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ក្រសួងសុខាភិបាល​បាន​រកឃើញ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩​មួយចំនួន ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ ១៩ នេះ​ផងដែរ​។ ដូចនេះ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា​ឆ្នាំ​២០២០ រហូតដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) បាន​ធូរស្បើយ​។​ ​ ​ចាប់តាំងពី​វីរុស COVID-19 ផ្ទុះ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​រហូតមកដល់​យប់​ថ្ងៃទី​២៥​ខែមីនា​នៅ​កម្ពុ​ជាមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​សរុប​ទាំងអស់​ចំនួន​៩៦​ករណី​បន្ទាប់ពី​រកឃើញ​ករណី​ថ្មី​ចំនួន​ប្រាំ​ទៀត​កាលពី​ថ្ងៃទី​២៥​មីនា​។​ក្នុង​៩៦​ករណីនេះ​មាន​ស្រី​២៥​នាក់​និង និង​ប្រុស​៧១​នាក់​។​ ​អ្នក​ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​មានៈ​ជនជាតិខ្មែរ​៣៨​នាក់ បារាំង​៣៦​នាក់ ម៉ាឡេស៊ី​១២​នាក់ អង់គ្លេស​ប្រាំ​នាក់ អាមេរិក​ពីរ​នាក់ ប៊ែ​ល​ហ្ស៊ិ​កមួយ​នាក់ កាណាដា​មួយ​នាក និង​ចិន [ ]

Related news

Latest News
Hashtags:   

ភ្នំពេញ​

 | 

​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង​

 | 

​កាណូត​ជា​បណ្តោះអាសន្ន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources