Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

មេបញ្ជាការ​យកចិត្តទុកដាក់​ចំពោះ​ការហ្វឹកហ្វឺន​,​ជីវភាព​រស់នៅ​,​និង​ការកសាង​អង្គភាព​កងទ័ព​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​សម្ភារ​បរិក្ខា​ការិយាល័យ​សម្ភារ​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត​និង​ថវិកា​មួយចំនួន ត្រូវបាន​ក្រុមការងារ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​យក​ប្រគល់ជូន​អង្គភាព​ទ័ព​ចំនួន​៣​នៅក្នុង​សប្តាហ៍​នេះ​។ ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​មេបញ្ជាការ​ក​ង​ទ័ពជើងគោក​កម្ពុជា​ដែល​បាន​ផ្ដល់ជូន​អង្គភាព​ទ័ព​ចំនួន​៣​។​ក្នុងនោះ​រួមមាន​៖​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​នូវ​សូ​ឡា​ចំនួន​២១​គ្រឿង​។​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤​នូវ​កុំព្យូទ័រ​យួរដៃ​ចំនួន​៣​គ្រឿង​,​ម៉ាស៊ីន​ព្រី​ន​ធ័​រ​ខ្នាត​ធំ​មួយគ្រឿង​និង​ជូន​ថវិការ​មួយចំនួន​។​ចំពោះ​នាយ​អាវុធហត្ថ​ចំនួន​៦៨០​នាក់​ដែល​បាន​ចូលរួម​ក្នុងការ​ជ្រើសរើស​បេក្ខជន​បេ​ក្ខ​នារី​ឱ្យ​បម្រើ​កងយោធពល​ខេមរៈភូមិន្ទ​ដើម្បី​បំពេញ​ក្របខណ្ឌ​កងទ័ពជើងគោក​។​ ​មេបញ្ជាការ​តាម​អង្គភាព​និ​មួយៗ​ជំនួសមុខ​ឱ្យ​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ទាំងអស់​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ដែលជា​និច្ចកាល​បានផ្តល់​ថវិកា​គ្រឿងឧបភោគ បរិភោគ​សម្ភារ​បរិក្ខា​រ​ការិយាល័យ​សម្ភារ​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត​ជូន​ដល់​កងទ័ព​និង​អង្គភាព​នាពេល​កន្លងមក​។ ​ជាក់ស្ដែង​ការឧបត្ថម្ភ​ជា​ថវិកា​សម្ភារ​ការិយាល័យ​សម្ភារ​សំណង់​ដ៏​ច្រើន​នាពេលនេះ​ពិតជា​បានបង្ហាញ​នៅ​ការគិតគូ​ពី​សុខទុក្ខ​កងទ័ព​ក៏ដូចជា​ការ​ទំនុកបម្រុង​គ្រួសារ​ទ័ព​ការងារ​កសាង​អង្គភាព​និង​កិច្ចការងារ​ផ្សេងៗ​ដែល​សកម្មភាព​ទាំងនេះ​បានធ្វើអោយ​កងទ័ព​ទាំងអស់​មាន​ភាពកក់ក្តៅ​និង​មាន​ស្មារតី​រឹងមាំ​អង់អាច​ក្លាហាន​ដើម្បី​ឈ​ជើង​ការពា​បូរណភាព​ទឹកដី​ការពារ​រដ្ឋធម្មនុញ្ញ​ព្រះមហាក្សត្រ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​បម្រើប្រជាជន​។ ​សូមបញ្ជាក់ថា អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សម្ភា​រ​ការិយាល័យ និង​សម្ភារ​សំណង់​ខាងលើនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​តែងតែបាន​ផ្តល់ជូន​កង​ទ័ព​គ្រួសារ​កងទ័ព​និង​អង្គភាព​កងទ័ព​សម្រាប់​ការងារ​ហ្វឹកហ្វឺន​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​កងទ័ព​និង​ការកសាង​អង្គភាព​កងទ័ព​៕S/​

Related news

Latest News
Hashtags:   

មេបញ្ជាការ​យកចិត្តទុកដាក់​ចំពោះ​ការហ្វឹកហ្វឺន​

 | 

​ជីវភាព​រស់នៅ​

 | 

​និង​ការកសាង​អង្គភាព​កងទ័ព​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources