Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ចាប់​គ្រូបង្រៀន​ម្នាក់​ជេរ​ប្រមា​ជ​ថ្នាក់ដឹកនាំ​និង​ប្រឆាំង​ការទប់ស្កាត់​ជាមួយ​វីរុស​កូ​វីដ ១៩

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន​គ្រូបង្រៀន​ម្នា​ក់នៅ​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ជ​ថ្នាក់ ដឹកនាំ និង​ការប្រឆាំង​ការទប់ស្កាត់​ជាមួយ​វីរុស​កូ​វីដ ១៩ (COVID-19)​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​។ ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ កែវ ថៃ ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ឆ្នាំង ដែល​ប្រមូល​កូន សិស្ស​ឲ្យ​រៀន​បន្ថែម​ម៉ោង ខណៈពេលដែល​រាជរដ្ឋាភិបាល​បាន​បិទ​សាលា​ទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ ១៩​។​ ​លោក​ឧត្ដមសេនីយ៍ត្រី ប៉ុល វុ​ឌ្ឍី ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹងថា ករណី​ឃាត់ខ្លួន​នេះ​គឺ​ពិតប្រាកដ​មែន តែ​គ្រូបង្រៀន​រួប​នោះ​ត្រូវបាន​បញ្ជូនទៅ​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។​ ​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​ថា ពិតជា​មានការ​ចាប់ខ្លួន​គ្រូបង្រៀន​នៅ​ខេត្តកំពង់ឆ្នាំង​ប្រាកដ​មែន នឹង​បាន​បញ្ជូនមក​អគ្គស្នងកា​រដ្ឋា​នន​គរ​ជាតិ​។ ការចាប់ខ្លួន​នេះ គឺ​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​ការ​ជេរ​ប្រមា​ជ​ថ្នាក់ដឹកនាំ និង​ការប្រឆាំង​ការទប់ស្កាត់​ជាមួយ​វីរុស​កូ​វីដ ១៩ (COVID-19)​។​ ​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរ​ជាតិ និង​ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ពិតជា​មានការ​ចាប់ខ្លួន​ឈ្មោះ កែវ ថៃ នៅ​ខេត្តកំពង់ឆ្នាំង ជា​មុខសញ្ញា​ចាស់​ដែល​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ និង​បាន​បញ្ជូនមក​ភ្នំពេញ​ដើម្បី​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ​៕សរន

Related news

Latest News
Hashtags:   

ចាប់​គ្រូបង្រៀន​ម្នាក់​ជេរ​ប្រមា​ជ​ថ្នាក់ដឹកនាំ​និង​ប្រឆាំង​ការទប់ស្កាត់​ជាមួយ​វីរុស​កូ​វីដ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources