Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

អាជ្ញាធរ​ថា​៖​ការ​គ្រប់​គ្រង់​បាន​ហ្មត់ចត់​រួចហើយ​លើ​ពលករ​និង​ពលរដ្ឋ​ពី​ការបង្ការ​មេរោគ​កូ​វីត​១៩

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​មាន​សមត្ថកិច្ច​ថា​ការ​គ្រប់​គ្រង់​ត្រួតពិនិត្យបាន​ហ្មត់ចត់​ហើយ​លើ​ពលករ​និង​ពលរដ្ឋ​ពី​ការបង្ការ​ការរីក​រាល​ដាល​មេរោគ​កូ​វីត​១៩ ។​ ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​រ​ខេត្ត​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីត​១៩​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​។​លោក​បាន​ជម្រាបជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណកម្មការ​នេះ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​។​ខណៈ​ចុះសួរសុខទុក្ខ​មន្ត្រី​អាជ្ញាធរ​កងកម្លាំង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ធ្វើ​ក្នុង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​ ​លោក​អ៊ុ​រាត្រី​បាន​បន្តថា​៖​ក្នុង​ខេត្ត​នេះ​មាន​ពលករ​ខ្មែរ​ពិសេស​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បង្ខំចិត្ត​ខ្លួនឯង​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។​ខណៈពេល​ការផ្ទុះ​ឡើង​និង​រីក​រាល​ជា​សាកល​ក្នុង​និង​ក្រៅប្រទេស​និង​ការបិទ​ព្រំដែន​។​លោក​បាន​បន្តថា​៖​គិត​ត្រឹម​ថ្ងៃទី​២៥​ខែមីនា​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ទួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​ចំនួន​៩.២៩៦​នាក់ /​ស្រី​៤.៥៥៣​នាក់ ។​ ​ក្នុងនោះ​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​កងកម្លាំង​មន្ត្រី​ច​ត្តា​ឡី​ស័ក​មន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​បាន​ចុះ​ស្រង់​ទិន្ន័យ​គ្រប់គ្រង​ត្រួតពិនិត្យ​តាមដាន​សុខភាព​បាញ់​កំដៅ​ក្នុង​ខ្លួន​រក​ការចម្លង​មេរោគ​កូ​វីត​១៩​បាន​ចំនួន​៥.៣៤៣​នាក់​។​នៅសល់​ពី​នោះ​មន្ត្រី​បាន​នឹង​សកម្ម​ចុះ​ធ្វើ​ការងារ​បន្ត​មាន​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ក​ម្ព​ជា​តាមរយៈ​គណៈកម្មការ​ណែ​នាំឱ្យ​បង្កើន​ការ​គ្រប់​គ្រង់​ត្រួតពិនិត្យ​ហ្មត់ចត់​លើ​ពលករ​និង​ពលរដ្ឋ​ដើម្បី​បង្ការ​ការពារ​ការរីក​រាលដាល​មេរោគ​កូ​វីត​១៩ ។​ ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​នេះ​ថ្នាក់ជាតិ​មានប្រសាសន៍​ថ្លែងអំណរគុណ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​អាជ្ញាធរ​កងកម្លាំង​មន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​ដែល​បាន​ខិតខំ​ទ្រោល​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ។​ចុងក្រោយ​នេះ លើ​ការងារ​គ្រប់​គ្រង់ ត្រួតពិនិត្យ ថែទាំ​សុខភាព​ពលរដ្ឋ​និង​ពិសេស​ពលករ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ ។ ​ក្នុងនោះ ពលករ​ខ្មែរ​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​វិល​ត្រឡប់មក​កម្ពុជា​វិញ​មាន​៣៥.០០០​នាក់ ហើយ​ត្រឹម​ថ្ងៃទី​២៥​ខែមីនា ។​រំពឹងថា នឹងមាន​ពលករ​វិល​មក​បន្ថែមទៀត​ក្រោយ​បិទ​ព្រំដែន​នេះ ព្រោះ​ជំងឺ​កូ​វីត​ត​១៩​បាន​នឹង​រាល់ដាល​ខ្លាំង​នៅ​ប្រទេស​ថៃ​និង​ម្យ៉ាង​កន្លែងធ្វើការ​របស់​ព​លករ​ខ្មែរ​យើង​នៅ​ទីនោះ ក៏ត្រូវ​បាន​បិទ ។​ ​នាឱកាស​នោះ​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​បានរៀបចំ​ថវិកា​សម្ភារ​និង​គ្រឿងឧបភោគ​បរិភោគ​ជូន​មន្ត្រីរាជការ​កងកម្លាំង​នៅតាម​ច្រកព្រំដែន​បណ្តោយ​ព្រំដែន​និង​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ប្រមាណ​១០​អង្គភាព​ផងដែរ ៕S/ ​រូបថត ៖ សម្តេច​ក្រឡាហោម ស ខេង សួរសុខទុក្ខ​មន្ត្រីរាជកា​រ កងកម្លាំង​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ជម្រុញ​បង្កើន​ការ​ការគ្រប់គ្រង ត្រួតពិនិត្យ​សុខភាព បង្ក​ជម្ងឺ​កូ​វីដ​១៩ (​រូប​៖ ភ្នំ​ស្វាយ )​

Related news

Latest News
Hashtags:   

អាជ្ញាធរ​ថា​៖​ការ​គ្រប់​គ្រង់​បាន​ហ្មត់ចត់​រួចហើយ​លើ​ពលករ​និង​ពលរដ្ឋ​ពី​ការបង្ការ​មេរោគ​កូ​វីត​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources