Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ជា គីម​ស្រេង​៖ មេផ្ទះ​

ដោយៈ ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​ ​រៀបរាប់​ប្រាប់​ដោយ​កូនស្រី​ឈ្មោះ ជា គីម​វ​ណ្ណី​។​ម្តាយ​របស់ខ្ញុំ​គឺជា​កសិករ​មកពី​ទន្លេ​បិទ​។ រីឯ​ឪពុក​របស់ខ្ញុំ​ធ្វើជា​ជាងមាស មកពី​ខេត្តកំពង់ចាម​។ គាត់​ជួបគ្នា​នៅ​វត្ត​មួយ​។ ឪពុក​របស់ខ្ញុំ​បាន​សុំ​ម្តាយ​ខ្ញុំ​រៀបការ​ជាច្រើន​ដង​មុន​ពេលដែល​ម្តាយ​របស់ខ្ញុំ​យល់ព្រម​រៀបការ​ជាមួយ​គាត់​។ បន្ទាប់ពី​ពួកគាត់​រៀបការ​រួច ឪពុក​របស់ខ្ញុំ​នៅ​បន្តធ្វើ​ជាជាង​មាស​ទៀត ចំណែក​ម្តាយ​ខ្ញុំ​ស្នាក់​នៅផ្ទះ​មើលថែរក្សា​កូនៗ​ចំនួន​១២​នាក់​។ ជារឿយៗ ម្តាយ​របស់ខ្ញុំ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ប្អូន​របស់គាត់​នៅ​ទីក្រុង​ភ្នំពេញ ហើយ​តែងតែ​យក​ខ្ញុំ និង​កូនៗ​៤​ឬ​៥​នាក់​ផ្សេងទៀត​ទៅជា​មួយ​។ ​ឪពុកម្តាយ​របស់ខ្ញុំ បានចាប់ផ្តើម​រស់នៅ​បែក​គ្នា​ក្នុងអំឡុង​របប លន់ នល់​។ ឪពុកម្តាយ​របស់ខ្ញុំ​មិនអាច​ទំនាក់ទំនង​គ្នា​បានឡើយ ព្រោះ​ឪពុក​របស់ខ្ញុំ​រស់នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម ស្រប​ពេលដែល​ម្តាយ​របស់ខ្ញុំ​រស់នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ទាហាន លន់ នល់​។ នៅពេលនោះ ម្តាយ​របស់ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​ប្អូន​របស់គាត់​នៅឯ​ភ្នំពេញ ហើយ​មិនអាច​ត្រឡប់មក​ស្រុកកំណើត​វិញ​ព្រោះតែ​មានការ​ប្រយុទ្ធ​គ្នា​។ យើង​ស្នាក់​នៅក្នុង​បន្ទប់​មួយ​ជាមួយនឹង​ប្អូនស្រី​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ជា យិ​ចណៃ​។ គាត់​ពិតជា​ចិត្តល្អ​ខ្លាំងណាស់ និង​យល់​ពី​ស្ថានភាព​ម្តាយ​របស់ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ជាច្រើន​នាក់​។ ដូច្នេះហើយ គាត់​ឲ្យ​យើង​រស់នៅ​ជាមួយ​គាត់​។ ​ជួន​ពេលខ្លះ យើង​ស្នាក់នៅ​ជាមួយ​ប្អូនប្រុស​របស់​ម្តាយ​ខ្ញុំ​ឈ្មោះ ប៉េង គា​។ គាត់​គឺជា​អ្នកបើក​យន្តហោះ​និង​ជា​អនុសេនីយ៍ឯក​នៅក្នុង​ក​ង​ទ័ព ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​។ គាត់ និង​កូនប្រុស​ពីរ​នាក់ បាន​បាត់​ខ្លួន​ក្នុង​របប​ខ្មែរក្រហម​។ ​នៅក្នុង​ឆ្នាំ​១៩៧៥​ស្ថានការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​យ៉ាប់យឺន​ទៅៗ​។ យើង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ដែលជា​កន្លែង​មួយ​ដែល​សាច់ញាតិ​ម្នាក់​របស់ខ្ញុំ​ធ្វើការ​ងារ​ជា​អ្នកបកប្រែ​នៅក្នុង​មណ្ឌលកុមារ​កំព្រា ហើយ​ម្តាយ​របស់​ក៏​ធ្វើជា​អ្នក​ចម្អិន​អាហារ​នៅ​ទី​នោះដែរ​។​ ​នេះ​គឺអាច​អនុញ្ញាតឲ្យ​យើង​អាច​ស្នើសុំ​ទិដ្ឋាការ​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋ​អាម៉េរិក​បាន​។ សាច់ញាតិ​របស់ខ្ញុំ​បាន​ចុះឈ្មោះ​ខ្ញុំ និង​បង​បង្អស់​របស់ខ្ញុំ​នៅ​មណ្ឌលកុមារ​កំព្រា [ ]

Related news

Latest News
Hashtags:   

រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

 | 

គីម​ស្រេង​៖

 | 

មេផ្ទះ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources