Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​២​ករណី​ទៀត​និង​ជាសះស្បើយ​១​ករណី​សរុប​កើន​ដល់​៩៨​ករណី​ទូទាំងប្រទេស​

ដោយៈ​សុផល​/​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅ​យប់​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​បានឱ្យដឹងថា​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​២​ករណី​ថ្មី​ទៀត​។ខណៈ​១​ករណី​ជា​ជនជាតិខ្មែរ​អាយុ​៥៧​ឆ្នាំមាន​អាស័យដ្ឋាន​នៅ​ខេត្តកំពត​បានជា​សះស្បើយ​ដែល​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​។​សរុបមក​ទល់នឹង​បច្ចុប្បន្ន​ចំនួន​កើនឡើង​ដល់​៩៨​នាក់​ហើយ​។​ការរកឃើញ​កូ​វីដ​១៩​វិជ្ជមាន​ថ្មី​២​ករណី​ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​។​ ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹង​ទៀតថា​៖​បុរស​អាយុ​៤១​ឆ្នាំ​និង​បុរស​អាយុ​៤៤​ឆ្នាំ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​និង​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​បុរស​ពីរ​នាក់​នេះ​បានធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ផា​យ៉ា​ថៃទី​ក្រុង​បាងកក​ហើយ​បាន​ត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​តែដោយសារ​មិនមាន​ថវិកា​បង់ថ្លៃ​ពេទ្យ​នៅ​ទីនោះ​ក៏បាន​ធ្វើដំណើរ​មក​ព្យាបាល​នៅ​ប្រទេស​កម្ពុជា​ហើយ​ក្រុមការងារ​របស់​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បាន​រកឃើញ​វិជ្ជមាន​។​ ​ចំណែក​ជនជាតិខ្មែរ​២​នាក់​ដែល​កើត​កូ​វីដ​១៩​មាន​អាយុ​២៧​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​និង​កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​ហើយ​បុរស​ម្នាក់ទៀត​អាយុ​៥៩​ឆ្នាំ​រស់នៅ​ខេត្តកណ្តាល​។​គាត់​ជា​អ្នក​ឆ្លង​បន្ត​ពី​ពី​បុរស​អាយុ​៦០​ឆ្នាំ​ដែល​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ចូលរួម​ពិធី​សាសនា​នៅ​ទីនោះ​៕S/ ​ ​ ​សូម​អាន​លម្អិត​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​

Related news

Latest News
Hashtags:   

រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​

 | 

១៩​ចំនួន​២​ករណី​ទៀត​និង​ជាសះស្បើយ​១​ករណី​សរុប​កើន​ដល់​៩៨​ករណី​ទូទាំងប្រទេស​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources