Friday 29 May 2020
Home      All news      Contact us      English
todaysharing - 7 days ago

អុញនោះ! ក្រោយមានការសង្ស័យស្នេហា Marie និង Gun ប្រេះឆាព្រោះជនទី៣ នាងក៏តបទៅវិញថា………!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Marie និង Gun កំពុងតែមានបញ្ហានិងគ្នា មិនត្រឹមប៉ុនណោះថែមទាំងមានពាក្យចចាមរាមថា  មូលហេតុបែកបាក់គ្នានេះ គឺមកពីមានអ្នកទី៣ចូលជ្រៀតជ្រែក  និងគ្រួសារខាងប្រុស មិនពេញចិត្តខាងស្រីទៀតផង។ យ៉ាងណាមិញក្រោយពេលមានពាក្យចចាមរាមបែបនេះភ្លាម Marie ក៏បានចេញមុខបកស្រាយនៅក្នុងបណ្ដាញសង្គមរបស់នាងថា «គ្មានភាគីទី ៣ នោះទេ ហើយក៏មិនមាន មនុស្សស្រីផ្សេងទៀតដែរ។ រាល់ពេលដែលខ្ញុំ បានជួបឪពុកម្តាយរបស់បង Gun ខ្ញុំតែងតែមានអារម្មណ៍កក់ក្តៅ គឺជាគ្រួសារគួរឱ្យស្រឡាញ់ណាស់ នៅក្នុងគ្រួសារនេះគឺមានតែភាពកក់ក្តៅ ឪពុកម្តាយគ្រប់រូបស្រឡាញ់កូនៗ ហើយកូនៗគ្រប់គ្នាក៏ស្រឡាញ់ឪពុកម្តាយដែរ គ្មាននរណាម្នាក់គិតអាក្រក់ទៅលើគ្នានោះទេ»។ មិនត្រឹមតែប៉ុនណោះ​ Marie បានបន្ថែមទៀតថា «ការរិះគន់ខ្លាំងៗ ដែលបានកើតឡើងនេះ គឺវាមិនមានផលល្អសម្រាប់នរណាម្នាក់ឡើយ។ ចង់លើកទឹកចិត្ត ដល់នរណាម្នាក់ ប៉ុន្តែបែរជា ធ្វើឱ្យមនុស្សម្នាក់ទៀត ធ្លាក់ទឹកចិត្តទៅវិញ គឺមិនបានលើកទឹកចិត្តឲ្យមនុស្សម្នាក់ទៀតនោះទេ»។ ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ដោយឃើញ Marie នៅតែនិយាយល្អទៅកាន់គ្រួសារខាងប្រុស ទោះបីជាពេលនេះអ្នកទាំងពីរកំពុងបែកបាក់គ្នាក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទដោយ៖ស៊ីវលី The post អុញនោះ! ក្រោយមានការសង្ស័យស្នេហា Marie និង Gun ប្រេះឆាព្រោះជនទី៣ នាងក៏តបទៅវិញថា ! appeared first on TodaySharing News.

Related news

Latest News
Hashtags:   

អុញនោះ

 | 

ក្រោយមានការសង្ស័យស្នេហា

 | 

Marie

 | 

ប្រេះឆាព្រោះជនទី៣

 | 

នាងក៏តបទៅវិញថា………

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources