Thursday 28 May 2020
Home      All news      Contact us      English
kbn - 6 days ago

បុរសម្នាក់កំពុងធ្វើឲ្យអ្នកលេងហ្វេសប៊ុកឆ្ងល់ ពេលបានឃើញសកម្មភាពទាំងនេះ

វៀតណាម៖ កាលពីពេលថ្មីនេះ បុរសម្នាក់បានក្លាយជាប្រធានបទក្ដៅមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកប្រទេសវៀតណាម បន្ទាប់ពីមានអ្នកជិតខាងបានថតសកម្មភាពរបស់បុរសរូបនោះ បង្ហោះលើគណនីហ្វេសប៊ុក ។ យោងតាមរូបថតបានបង្ហាញពីសកម្មភាពរបស់បុរសវ័យ ២៩ឆ្នាំម្នាក់ បានបើករថយន្ត McLaren MP4 ពណ៌លឿងមួយគ្រឿងចតនៅជ្រុងម្ខាងនៃមុខផ្ទះ ហើយចុះដើរទៅយកម៉ូតូមួយគ្រឿង ដោយពាក់អាវក្រៅពីលើ ហើយក៏បើកម៉ូតូនោះចេញបាត់ទៅ ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក ដែលបានបង្ហោះសកម្មភាពខាងលើនេះ បានរៀបរាប់ដោយងឿងឆ្ងល់ថា អ្នកជិតខាងរបស់ខ្លួនម្នាក់នេះ ជិះរថយន្តតម្លៃខ្តង់លានដុល្លារ? តែបែជាពេលខ្លះឃើញធ្វើខ្លួនចម្លែកៗ ដូចជាធ្វើជាអ្នកដឹកជញ្ជូនឥវ៉ាន់ និងរត់ម៉ូតូឌុបជាដើម តើអាចទេ ដែលគាត់ជាសេដ្ឋវ័យក្មេង​ ហើយចូលចិត្តបន្លំខ្លួនធ្វើជាអ្នកក្រ? ឬមួយគាត់គ្រាន់តែជាតៃកុងបើករថយន្តឲ្យអ្នកមានណាម្នាក់? យ៉ាងណាមិញសម្រាប់សកម្មភាពរបស់បុរសមិនស្គាល់ឈ្មោះរូបនោះ បានក្លាយជាប្រធានបទពិភាក្សាគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសវៀតណាម ៕ ប្រភព៖ webtintuc The post បុរសម្នាក់កំពុងធ្វើឲ្យអ្នកលេងហ្វេសប៊ុកឆ្ងល់ ពេលបានឃើញសកម្មភាពទាំងនេះ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុរសម្នាក់កំពុងធ្វើឲ្យអ្នកលេងហ្វេសប៊ុកឆ្ងល់

 | 

ពេលបានឃើញសកម្មភាពទាំងនេះ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources