Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 6 days ago

យ៉ែម សំអូន ត្រៀមបញ្ចេញបទ ចម្រៀងនិយាយពីជំងឺកូវីដ-១៩

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនសូវថមថយជាមួយសិល្បៈ តារាចម្រៀង យ៉ែម សំអូន នៅតែសម្រុកធ្វើបទចម្រៀង និងមានការងារក្រៅសិល្បៈជាបន្តបន្ទាប់ បើទោះបី ជាស្ថិតក្នុងដំណាក់ ការរាំងខ្ទប់ដោយជំងឺឆ្លងកូវីដ-១៩ ដែលធ្វើអោយមានផលប៉ះ ពាល់ពាសពេញសកលលោកក៏ដោយ។ តារាចម្រៀងវ័យសែជាងរូបនេះ​ ប្រាប់ថា ការងារនៅតែមមាញឹកតិកតក់ជាប់ជាប្រចាំ ទោះតិចក្តីច្រើនក្តីគឺមានជាប់ជានិច្ច។ លោកថា ការងារដែលភ្ញៀវកក់ មុនពេលមាន ជំងឺឆ្លងកន្លងមកនោះក៏ភ្ញៀវមិនបាន លុបចោលដែលពោលគ្រាន់តែលើកពេលវេលា តាមការប្រកាសរបស់ក្រសួងតែប៉ុណ្ណោះ ព្រោះថាដំណាក់កាលនេះ គឺពួកយើងទាំង អស់គ្នា មិនអាចប្រារព្វពិធីមង្គលការ ឬជប់លៀងផ្សេងៗទៀតបាន។ បន្ទាប់ពីជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិននៅសេសសល់អ្នកជំងឺនោះ ការងារមួយចំនួន ក៏បានចូលមកបន្តបន្ទាប់។ ចំណែកក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក យ៉ែម សំអូន បានបង្ហាញវីដេអូឃ្លីបមួយ ជាមួយវត្តមានរបស់លោកដែលកំពុងតែច្រៀងរៀបរាប់ពីការទប់ស្កាត់ ក៏ដូចជាការ ការពារពីជំងឺនេះ។ លោកបន្តថា នេះជាការរួមចំណែកតូចមួយក្នុងសង្គម ដែលលោក បានខិតខំ។ លោកបញ្ជាក់ថា បទចម្រៀងមួយនេះ នឹងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈ បណ្តាប្រទេសទូទាំងសកលលោកកំពុងតែខិតខំការពារ និងរងចាំរហូតដល់ជំងឺនេះ មានវ៉ាក់ស៊ាំង ទើបសកលលោកបានសុខសន្តិភាពពេញបរិបូរណ៍។ ចំណែកការងារសិល្បៈវិញ លោក យ៉ែម [ ]

Related news

Latest News
Hashtags:   

សំអូន

 | 

ត្រៀមបញ្ចេញបទ

 | 

ចម្រៀងនិយាយពីជំងឺកូវីដ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources