Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​ដោយ​មិនមាន​អ្នកទស្សនា​ផ្ទាល់​នៅ​ខែក្រោយ​

ដោយៈ មុនី​រ័ត្ន​-​រ៉ូ​ហ្សា​/​ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានអនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ ដោយ​មិនមាន​អ្នកទស្សនា ពោលគឺ​មានតែ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ក្នុង​ចំនួន​មិន​ឲ្យ​លើសពី​១០០​នាក់ ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ យ៉ាង​ហ្មត់ចត់​ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​និង​អនុវត្ត​អនាម័យ​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​។ ការអនុញ្ញាត​នេះ នឹង​ចាប់ផ្តើម​បណ្តើរៗ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ​។​​ ​ការអនុញ្ញាត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២១​ខែឧសភា​ឆ្នាំ​២០២០ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន​និង​កីឡា ធ្វើការ​ពិភាក្សាគ្នា​ដើម្បី​បើក​ឱ្យមាន​ការប្រកួត​កីឡា​មួយចំនួន​ឡើងវិញ​។​​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ បាន​ជម្រាប​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ថា យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១​ខែឧសភា​លើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធ​ផ​ប្រជុំ​រវាង​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២១ ខែឧសភា ដើម្បី​ពិនិត្យមើល​ការបើក​ឡើងវិញ នៃ​វិស័យ​កីឡា​ជា​ជំហាន​ដំបូង​វិស័យ​កីឡា​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​វិធានការ​កែតម្រូវ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ក​កីឡា ដោយ​ត្រូវគោរព​តាម​លក្ខខណ្ឌ​មួយចំនួន​(​សូម​អាន​ប្រកាស​)​។​ ​សូមជម្រាបថា​នៅក្នុង​សារ​ជា​សំឡេង​ដើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែឧសភា ទៅកាន់ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ថោង ខុន [ ]

Related news

Latest News
Hashtags:   

អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​ដោយ​មិនមាន​អ្នកទស្សនា​ផ្ទាល់​នៅ​ខែក្រោយ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources