Thursday 28 May 2020
Home      All news      Contact us      English
todaysharing - 6 days ago

អូហូ! ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ ឆាយ វីរៈយុទ្ធ នាំភរិយាដើរលេងមាត់សមុទ្រយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ រៀបការកសាងគ្រួសារអស់រយៈពេល៣ឆ្នាំហើយ ហើយសព្វថ្ងៃនេះលោកក៏ទទួលបានចំណងដៃកូនស្រីម្នាក់គួរឲ្យខ្លាំងផងដែរ។ ជាក់ស្ដែងសម្រាប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំឆ្នាំនេះ គ្រប់គ្នាបានឃើញតារាប្រុសរូបនេះ ដឹកដៃភរិយាសំណព្វចិត្តរបស់ខ្លួន ទៅកំសាន្តនៅឯតំបន់ឆ្នេរសមុទ្ររំលឹកអនុសាវរីយ៍ល្អៗ និងបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នា​ ក្រោយពន្លឺភ្លើងទៀនយ៉ាងរ៉ូមែនទិក មើលទៅពិតជាមានក្ដីសុខ និងសុភមង្គលខ្លាំងណាស់។ ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនក៏បានបង្ហាញអារម្មណ៍រំភើប និងបានជូនពរអ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំនេះផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទដោយ៖ស៊ីវលី The post អូហូ! ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ ឆាយ វីរៈយុទ្ធ នាំភរិយាដើរលេងមាត់សមុទ្រយ៉ាងផ្អែមល្ហែម!(មានរូបភាព) appeared first on TodaySharing News.

Related news

Latest News
Hashtags:   

ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ

 | 

វីរៈយុទ្ធ

 | 

នាំភរិយាដើរលេងមាត់សមុទ្រយ៉ាងផ្អែមល្ហែម

 | 

មានរូបភាព

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources