Thursday 28 May 2020
Home      All news      Contact us      English
kbn - 6 days ago

គួរ​ឲ្យ​ស្ងើចសរសើរ​! យុវតី​ម្នាក់​បង្កើត​បាន​បណ្ណាល័យ​ភូមិ សម្រាប់​ក្មេង​ៗ​នៅ​សៀមរាប

សៀមរាប ៖ ថ្មី​ៗ​នេះ យុវតី​ម្នាក់ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុទ្ធ បុប្ផា មាន​ឆន្ទៈ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង បាន​ផ្ដួចផ្តើម​បង្កើត​បណ្ណាល័យ​ភូមិ​មួយ​កន្លែង ចេញ​ជា​រូបរាង​បាន​ដោយ​ជោគជ័យ ដែល​ការ​ចាប់ផ្តើម​នោះ​ មិន​ត្រូវការ​ទ្រព្យសម្បត្តិ​មហាសាល​ឡើង តែ​វា​កើត​ចេញពី​សេចក្តី​ស្រលាញ់ និង​មនសិការ​របស់​ប្អូនស្រី ។ ទីតាំង​បណ្ណាល័យ​ភូមិ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃអង្គរ ក្បែរ​ស្រះស្រង់ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា សុទ្ធ បុប្ផា បានអោយ​ដឹង​ថា ដំបូង​ឡើយ ដោយ​សម័យ​កូ​វី​ដ​នេះ បុប្ផា ឧស្សាហ៍​ឃើញ​ក្មេង​ៗ​តាម​ភូមិ ចូល​ចិត្ត​អង្គុយ​ជុំ​គ្នា​លេងបៀរ និង​លេង​ហ្គេ​ម ហើយ​ឥត​ដឹង​ថា កាលណា​ចូល​រៀន​វិញ ទើប​កញ្ញា ពិភាក្សា​ជាមួយនឹង​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​«​ដា​» (​ស្ត្រី​ធ្លាប់​ស្គាល់គ្នា​ជាមួយ​បុប្ផា ជិត​៣​ឆ្នាំ​ហើយ​) កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០២០ ចង់​ផ្តួចផ្ដើម​បង្កើត បណ្ណាល័យ​តាម​ភូមិ មួយ នៅផ្ទះ​គាត់ ដោយ​ប្រមូល​ក្មេង​ៗ​មក​អាន​សៀវភៅ ខ្ចី​សៀវភៅ ផាត់​ពណ៌ មើល​វី​ដេ​អូ​បង្រៀន និង​មក​រៀន​ជុំ​គ្នា ។ ការ​បង្កើត​បណ្ណាល័យ​ភូមិ​នេះ មិន​ធ្វើ​តែ​សម្រាប់​រដូវ​កាល​កូ​វី​ដ​ទេ ប៉ុន្តែ​សម្រាប់​រដូវ​កាល​កូ​វី​ដ [ ] The post គួរ​ឲ្យ​ស្ងើចសរសើរ​! យុវតី​ម្នាក់​បង្កើត​បាន​បណ្ណាល័យ​ភូមិ សម្រាប់​ក្មេង​ៗ​នៅ​សៀមរាប appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

គួរ​ឲ្យ​ស្ងើចសរសើរ​

 | 

យុវតី​ម្នាក់​បង្កើត​បាន​បណ្ណាល័យ​ភូមិ

 | 

សម្រាប់​ក្មេង​ៗ​នៅ​សៀមរាប

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources