Friday 29 May 2020
Home      All news      Contact us      English
kbn - 7 days ago

ញាក់សាច់ ! ៣នាក់ធ្វើស៊ីលុយអស់១លាន៥០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីបោកប្រាស់លុយចំនួន១.៥លានដុល្លារអាមេរិក រឿងលក់ដីខ្យល់ជិត២០០ហិកតារ នៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖ ទី១៖ឈ្មោះ រស់ សុគន្ធ អាយុ៤០ឆ្នាំ, ទី២៖ឈ្មោះ ផាត់ សុខកាន ភេទស្រី អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ អ៊ុង ប៊ុនថន អាយុ៥៤ឆ្នាំ ។ ជនសង្ស័យទាំងបីនាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែឧសភា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យ៉ន សេងហាង បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើកិច្ចសន្យាស្ដីពីការទិញលក់ដីធ្លីជាមួយឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន លើផ្ទៃដីទំហំ១៩១ហិកតារ ដែលមានទីតាំងនៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។ បន្ទាប់ពីបានចុះកិច្ចសន្យាទិញលក់ដីធ្លីរួចមក ជនរងគ្រោះបានធ្វើការទូទាត់ប្រាក់ថ្លៃទិញដីឲ្យទៅឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន [ ] The post ញាក់សាច់ ! ៣នាក់ធ្វើស៊ីលុយអស់១លាន៥០ម៉ឺនដុល្លារ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ញាក់សាច់

 | 

៣នាក់ធ្វើស៊ីលុយអស់១លាន៥០ម៉ឺនដុល្លារ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources