Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 6 days ago

រឿង​បូម​ស្តារ​ទន្លេ​ទាំងបី​នៅ​កម្ពុជា​ចាប់ផ្តើម​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គម្រោង​បូម​ស្តារ​ខ្សាច់ ល្បាប់ ភក់ នៅតាម​ដង​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម និង ទន្លេមេគង្គ​លើ ដែល​រាជរដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក ជា​អ្នកអនុវត្ត​នោះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​រួចហើយ កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០ អំពី​ទីតាំង​ដែល​ត្រូវ​បូម​ស្តារ បន្ទាប់ពី​បានធ្វើការ​សិក្សា​លម្អិត​លើ​ទីតាំង​ស្នើសុំ​របស់​ក្រុមហ៊ុន​រួចមក​។​ ​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​បាន​ផ្ញើ​លទ្ធផល​ស្តីពី​ការសិក្សា​លម្អិត​លើ​ទីតាំង​ដែល​ក្រុមហ៊ុន​​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក បាន​ស្នើសុំ​ធ្វើការ​បូម​ស្តារ​ខ្សាច់​ល្បប់ ភក់ នៅតាម ដង​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ តាមរយៈ​លិខិត​លេខ​៦៧៨​ធ​.​ទ​.​ឧ​.​បន្ទាប់ពី​បានធ្វើការ​សិក្សា​លម្អិត​(​ដំណាក់កាល​ទី​១)​រួច​ដើម្បីឱ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យដល់​ក្រុមហ៊ុន​អនុវត្ត តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។​ ​ ​នៅក្នុង​លិខិត​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​ជម្រាប​ជូនទៅ​ក្រសួង​រ៉ែ​និង​ថាមពល​បានសរសេរថា អនុវត្តតាម​ខ្លឹមសារ​លិខិត​លេខ​៣៣៤​ស​.​ជ​.​ណ​.​ក​.​ធ​ចុះ​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​បន្ទាប់ពី​បានធ្វើការ​សិក្សា​លម្អិត​លើ​ទីតាំង​ស្នើសុំ​របស់​ក្រុមហ៊ុន​រួចមក​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឯកភាព​ជាគោលការណ៍​(​ដំណាក់កាល​ទី​១)​ឱ្យ​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក ដំណើរការ​បូម​ស្តារ​ខ្សាច់ ល្បាប់ ភក់ នៅតាម​ដង​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​សម្រាប់​ផ្គត់ផ្គង់​សំណង់​ក្នុងស្រុក និង ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ទៅតាម​ទីតាំង និង​លក្ខណៈ​បច្ចេកទេស​។ ​​តំណាង​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​ថា ការងារ​បច្ចេកទេស​ស​ម្រា​ប់​បូម​ស្តារ​ខ្សាច់ ល្បប់ ភក់ តាម​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម និង ទន្លេមេគង្គ​លើ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានធ្វើ​រួច និង​បាន​បញ្ជូន​ឯកសារ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​ហើយ តែ​ក្រសួង​រ៉ែ​និង​ថាមពល​មិនទាន់​បានចេញ​ច្បាប់​អនុ​ញ្ញា​ត្ត​ឱ្យធ្វើ​ការ​បូម​ស្តារ​កន្លែង​ណាមួយ​នៅឡើយ​ទេ​។​ ​គួរ​រំលឹក​ឱ្យដឹងថា​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៥​ខែមីនា​បាន​ជម្រាប​ដល់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​, ក៏ដូចជា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អំពី​ករណី​សំណើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ធ្វើការ​បូម​ស្តារ​ខ្សាច់ [ ]

Related news

Latest News
Hashtags:   

រឿង​បូម​ស្តារ​ទន្លេ​ទាំងបី​នៅ​កម្ពុជា​ចាប់ផ្តើម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources