Thursday 28 May 2020
Home      All news      Contact us      English
kbn - 6 days ago

គ្រឿងក្នុង​ជ្រូក​ជិត​១​តោន​នាំ​ចូល​ពី​ថៃ ចាប់​បាន​នៅ​ខេត្តកំពង់ធំ យក​ដុត​កម្ទេច​ចោល

ខេត្តកំពង់ធំ ៖ គ្រឿងក្នុង​ជ្រូក ដែល​ឈ្មួញ​ដឹក​ជញ្ជូន​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​សត្វ​ខេត្តកំពង់ធំ រួម​សហការ​ជាមួយ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បង្ក្រាប​បាន​ជិត​មួយ​តោន យក​ទៅ​ដុត​កម្ទេច​ចោល ។ ការ​ដុត​កម្ទេច​គ្រឿងក្នុង​ជ្រូក ជាង​៩០០​គីឡូក្រាម ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ខាងក្រោយ ការិយាល័យ​ពេទ្យសត្វ ក្នុងភូមិ​បា​ល័​ង្គ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ទំនិញ​ដែល ត្រូវ​បាន​ដុត​កម្ទេច រួម​មាន ៖ ពោះជ្រូក ថ្លើម​ជ្រូក ស្លឹកត្រចៀក​ជ្រូក ឆ្អឹងជំនី​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​មួយ​ចំនួន​ទៀត ។ សូម​បញ្ជាក់​ថា លទ្ធផល​ទាំងនេះ គឺជា​ព្រឹត្តិការណ៍​ផល​ដែល​ខូចគុណភាព ត្រូវ​បាន​នាំ​ចូល​ពី ប្រទេស​ថៃ នាំ​យក​មក​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច នៃ​ខេត្តកំពង់ធំ​បង្ក្រាប​បាន កាលពី​ថ្ងៃ​ពុធ ទី​២០ ខែឧសភា ឆ្នាំ ២០២០ កន្លង​មកនេះ ៕ The post គ្រឿងក្នុង​ជ្រូក​ជិត​១​តោន​នាំ​ចូល​ពី​ថៃ ចាប់​បាន​នៅ​ខេត្តកំពង់ធំ យក​ដុត​កម្ទេច​ចោល appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

គ្រឿងក្នុង​ជ្រូក​ជិត​១​តោន​នាំ​ចូល​ពី​ថៃ

 | 

ចាប់​បាន​នៅ​ខេត្តកំពង់ធំ

 | 

យក​ដុត​កម្ទេច​ចោល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources