Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

​មន្ត្រី​ចុះ​កំណត់​តំបន់​និង​បោះបង្គោល​ព្រំដី​ការពារ​ដែ​ន​អភិរក្ស​ប្រាសាទពីរ​ក្នុង​ខេត្ត​

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​មន្ត្រី​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​មានជ័យ​បាន​ចុះ​កំណត់​តំបន់​និង​បោះបង្គោល​ព្រំដី​ការពារ​ដែ​ន​អភិរក្ស​ប្រាសាទ​ចំនួន​២​ទីតាំង​ក្នុងស្រុក​,​ក្រុង​ពីរ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​សម្រាប់​ជាតិ​។​ ​លោក​ហុង​យឿន​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​ថ្មីៗ​នេះ​មន្ត្រី​ជំនាញ​បានធ្វើ​ការចុះ​បោះបង្គោល​ព្រំដី​ការពារ​ដែ​ន​អភិរក្ស​មាន​ប្រាសាទ​ល្បើក​ឬ​ហៅ​ប្រាសាទ​ល្បើក​ស្មោ​ច​។​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្ទុំ​សង្កាត់​កូន​គ្រៀល​ក្រុង​សំរោង​។​ប្រាសាទព្រៃនគរ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃនគរ​ឃុំ​ពង្រ​ស្រុក​ចុងកាល់​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​សម្រាប់​ជាតិ​និង​បន្ត​ដល់​ក្មេងជំនាន់ក្រោយ​។​​ លោក​បន្តថា​នៅក្នុង​ការចុះ​បោះបង្គោល​ព្រំដី​ការពារ​ដែ​ន​អភិរក្ស​ប្រាសាទ​ទាំងពីរ​តំបន់​នេះ​មានការ​សហការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ពិភាក្សា​រក​ដំណោះស្រាយ​ផលប៉ះពាល់​ដែល​កំពុង​អាស្រ័យ​ផល​នៅ​ជុំវិញ​ប្រាសាទ​ទាំងនោះ​ផងដែរ​។​ ​មន្ត្រី​ជំនាញ​បាន​ពិភាក្សា​ដោយ​យោងតាម​សេចក្តីសម្រេច​លេខ​០១​ស​.​រ​.​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចុះ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​១៩៩៦​ស្តីពី​«​ការកំណត់​តំបន់​ទាំងពីរ​ដើម្បី​ការពារ​បរិវេណ​ប្រាសាទ​នៅតាម​បណ្តា​ខេត្ត​-​ក្រុង​ក្រៅពី​តំបន់​អង្គរ​សៀមរាប​និង​ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ដើម្បី​កំណត់​តំបន់​ព្រំដី​ការពារ​ដែន​អភិរក្ស​ប្រាសាទ​។​ ​ការបោះបង្គោល​កំណត់​ព្រំ​តំបន់​ប្រាសាទ​ល្បើក​មាន​ចំនួន​៦​បង្គោល​លើ​ដែន​អភិរក្ស​ទំហំ​ជាង​៦​ហិកតា​។​និង​តំបន់​ប្រាសាទព្រៃនគរ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃនគរ​ឃុំ​ពង្រ​ស្រុក​ចុងកាល់​បោះបង្គោល​ព្រំដី​ការ​ពារ​ដែន​អភិរក្ស​បាន​បោះបង្គោល​ចំនួន​៤​បង្គោល​លើ​ផ្ទៃដី​ដែន​អភិរក្ស​ទំហំ​ជាង​២៨​ហិកតា​។​ លោក​បញ្ជាក់ថា​ការចុះ​បោះបង្គោល​នេះ​មន្ត្រី​ជំនាញ​ក៏បាន​ណែនាំ​ពន្យល់​ពី​ច្បាប់​បេតិកភណ្ឌ​ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្តិ​មួយចំនួន​ទាក់ទង​និង​ការកំណត់​ព្រំដី​ការពារ​បុរាណ​ស្ថាន​និង​ពន្យល់​ពី​តម្លៃ​បេតិកភណ្ឌ​ជាតិ​និង​ប្រវត្តិសាស្ត្រ​ប្រាសាទព្រៃនគរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបាន​ជ្រួតជ្រាប​ផងដែរ​៕S/​

Related news

Latest News
Hashtags:   

​មន្ត្រី​ចុះ​កំណត់​តំបន់​និង​បោះបង្គោល​ព្រំដី​ការពារ​ដែ​ន​អភិរក្ស​ប្រាសាទពីរ​ក្នុង​ខេត្ត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources