Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

១០៧​នាក់​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ប៉ា​គី​ស្ថាន​ (វីដេអូ)

​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន​បាន​ធ្លាក់​នៅ​ជិត​ទីក្រុង​កា​រ៉ា​ជី​របស់​ប៉ា​គី​ស្ថានកាលពីថ្ងៃសុក្រទី២២ឧសភា ដោយ​សម្លាប់​មនុស្ស​ទាំង​១០៧​នាក់​នៅក្នុង​យន្តហោះ​។​ ​យន្តហោះ​នេះ​ចេញដំណើរ​មក​ពី​ក្រុង​ឡាហ័​រដោយ​ដឹក​អ្នកដំណើរ​៩៩​នាក់​និង​សមាជិក​នាវិក​យន្តហោះ​៨​នាក់ នេះ​បើ​តាម​ការ​បញ្ជាក់ប្រាប់​ពី​អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​។​ ​ចៅហ្វាយក្រុង​កា​រ៉ា​ជី ដែល​បាន​ទៅកាន់​កន្លែង​ធ្លាក់​យន្តហោះ បាន​និយាយថា មិន​មាន​មនុស្ស​នៅក្នុង​យន្តហោះ​ណា​ម្នាក់​នៅ​មាន​ជីវិត​ទេ​។​ ​សាក្សី​បាន​និយាយថា យន្តហោះ​Airbus A320 ទំនង​ជា​ព្យាយាម​ចុះចត​ពីរ​ទៅ​បី​ដង​មុន​ពេល​វា​ធ្លាក់​ចូល​តំបន់​ប្រជាជន​រស់នៅ ជិត​អាកាសយានដ្ឋាន​អន្តរជាតិ ជីន​ណា​។​ ​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ បាន​សរសេរ​បង្ហោះ​ថា​«​គួរអោយ​រន្ធត់​និង​សោកសៅ​ណាស់​ចំពោះ​ការធ្លាក់​យន្តហោះ​នេះ​…​ការស៊ើបអង្កេត​នឹង​ធ្វើឡើង​ភ្លាម​។​សូម​បន់ស្រន់​អោយ​ជន​រង​​គ្រោះ​និង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​»៕ប្រែសម្រួល៖វាសនា ​ទូរទស្សន៍​ក្នុងស្រុក​បង្ហាញ​ផ្សែងខ្មៅ​ហុយ​និងសកម្មភាពនៅកន្លែងធ្លាក់យន្តហោះនៅ​តំបន់​ប្រជាជន​រស់នៅ​ក្បែរ​អាកាស​យានដ្ឋាន ​

Related news

Latest News
Hashtags:   

១០៧​នាក់​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ប៉ា​គី​ស្ថាន​

 | 

វីដេអូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources