Thursday 28 May 2020
Home      All news      Contact us      English
kbn - 6 days ago

រន្ធត់ណាស់ ​! មនុស្ស ១០៧នាក់ ដែលបានជួបហេតុការណ៌ធ្លាក់យន្ដហោះរបស់ប៉ាគីស្ថាន គ្មាននរណាម្នាក់នៅរស់ទេ

បរទេស៖  នាយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ មានករណីធ្លាក់យន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 ផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់ លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយអ្វីដែលគួរឲ្យរន្ធត់នោះគ្មាននរណាម្នាក់នៅរស់នោះឡើយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky News ៕ ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងដោយអភិបាលទីក្រុងការ៉ាជីផ្ទាល់តែម្តង ខណៈក្រុមសង្គ្រោះ និងទាហាន កំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងប្រមូលកម្ទេចកម្ទីយន្តហោះ ក៏ដូចជាសាកសពជនរងគ្រោះ។ មិនទាន់មានការបញ្ជាក់ថា ប្រជាជននៅលើដីប៉ុន្មាននាក់អាចស្លាប់ ឬរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ ព្រោះយន្តហោះបានធ្លាក់ចំទីប្រជុំជន។ បន្ថែមពីខាងលើនេះ អ្នកនាំពាក្យអាកាសចរណ៍ PIA បានលើកឡើងថា នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា «មានបញ្ហាបច្ចេកទេសហើយ»។ អាកាសចរណ៍ប៉ាគីស្ថានខាងលើនេះ ទើបតែត្រូវបានរដ្ឋាភិបាលអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ប៉ុន្តែបែរជួបគ្រោះថ្នាក់ ដ៏អកុសលបែបនេះទៅវិញ ៕ The post រន្ធត់ណាស់ ​! មនុស្ស ១០៧នាក់ ដែលបានជួបហេតុការណ៌ធ្លាក់យន្ដហោះរបស់ប៉ាគីស្ថាន គ្មាននរណាម្នាក់នៅរស់ទេ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

រន្ធត់ណាស់

 | 

មនុស្ស

 | 

១០៧នាក់

 | 

ដែលបានជួបហេតុការណ៌ធ្លាក់យន្ដហោះរបស់ប៉ាគីស្ថាន

 | 

គ្មាននរណាម្នាក់នៅរស់ទេ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources