Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 6 days ago

មន្ត្រី​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​នាំយក​អំណោយ​ចែកជូន​ជន​ងាយ​រងគ្រោះ​២៣​គ្រួសារ​

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោកស្រី ដួង​វណ្ណា​ប្រធានកិត្តិយស​សាខា​និង​សហការី​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​ ​អំណោយ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​(​ចាស់​ជា​រា​៦​គ្រួសារ ជនពិការ​៥​នាក់ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន​៣​គ្រួសារ និង​គ្រួសារ មាន​ជីវភាព​ខ្វះខាត ៩ គ្រួសារ ) សរុប​ចំនួន ២៣ គ្រួសារ មកពី​ឃុំ​ពពែ​ត ១៤ គ្រួសារ និង​ឃុំ​មនោ​រម្យ ៩ គ្រួសារ ក្នុងស្រុក​ស្វាយទាប ។ ​នាឱកាស​នោះ​លោកស្រី​ដួង​វណ្ណា​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​: ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ​ស្របតាម​ពាក្យស្លោក​ ​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ​។​​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ២៣ គ្រួសារ​មាន​អង្ករ​,​មី​, ត្រីខ ,​សាប៊ូ​,​ក្រ​ម៉ា​,​ម៉ាស់​, ថវិកា ៤០.០០០ រៀល ៕S/​

Related news

Latest News
Hashtags:   

មន្ត្រី​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង​នាំយក​អំណោយ​ចែកជូន​ជន​ងាយ​រងគ្រោះ​២៣​គ្រួសារ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources