Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

កូនប្រុស​ ខឹង​ឪពុក​បង្កើត​ មិន​លើក​ទូរស័ព្ទ យក​អង្រែ​វាយ​សម្លាប់

បន្ទាយ​មាន​ជ័យ ៖ កូនប្រុស​ម្នាក់​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ ខឹង​បាន​សម្លាប់​ឪពុក​ខ្លួនឯង ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​នៅ​រសៀល ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើ​តាម​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ ។ លោក​បន្ត​អោយ​ដឹង​ថា គ្រាន់តែ​រឿង​ទូរស័ព្ទ​មក​ឪពុក ហើយ​ឪពុក​មិន​លើក​ទូរស័ព្ទ ខឹង​ឈ្លោះប្រកែក​ពាក្យ​សម្តី​ជាមួយ​ឪពុក​បង្កើត ពេល​ឈ្លោះប្រកែក​គ្នា​នោះ ម្តាយ​ក៏​បាន​ហាមឃាត់​កុំ​ឲ្យ​ឈ្លោះ​ដែរ ស្រាប់តែ​កូនបង្កើត ខឹង​ទប់​កំហឹង​ពុំ​បាន ឈាន​ដល់​យក​អង្រែ​ឈើ ប្រវែង​ប្រវែង​ប្រមាណ​១.៣០​ម៉ែត្រ វាយ​ទៅ​លើ​ឪពុក​បណ្តាល​ឲ្យ​ដួល​សន្លប់​ផ្កាប់មុខ​នឹង​ដី រួច​ហើយ​ប្រពន្ធ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ តែ​ម្តង ។ លោក​បន្ថែម​អោយ​ដឹង​ទៀត​ថា រីឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​ហើយ បាន​រត់គេច​ខ្លួន​បាត់​ទាំង​យប់ ទើប​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ នៅ​ចំណុច​ភូមិ​តា​បៅ ឃុំ​បុស​ស្បូវ [ ] The post កូនប្រុស​ ខឹង​ឪពុក​បង្កើត​ មិន​លើក​ទូរស័ព្ទ យក​អង្រែ​វាយ​សម្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

កូនប្រុស​

 | 

ខឹង​ឪពុក​បង្កើត​

 | 

មិន​លើក​ទូរស័ព្ទ

 | 

យក​អង្រែ​វាយ​សម្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources