Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

រដ្ឋមន្ត្រី​ព័ត៌មានៈ បោះពុម្ព​សៀវភៅ​ជា​ភាសាជាតិ និង ភាសារ​បរទេស គឺជា​ការប្រសើរ​ណាស់

​ដោយៈ មេសា​/ភ្នំពេញៈ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសើរ​ដល់​ការបោះពុម្ព​សៀវភៅ​មួយ​ចំណងជើង លើសពី​មួយ​ភាសា​ថា “ ការបោះពុម្ព​សៀវភៅ​ជា​ភាសាជាតិ និង ភាសាបរទេស ជាពិសេស​សៀវភៅ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ ឯកសារ​ស្រាវជ្រាវ និង ប្រវត្តិ​ថ្នាក់ដឹកនាំ ជាតិ គឺជា​រឿង​ដ៏​ល្អប្រសើរ​ណាស់ ដោយហេតុថា កន្លងមក​ទាំង​ខ្មែរ ទាំង​បរទេស ដែល​សិក្សា​អំពី​ប្រទេស និង ថ្នាក់ដឹកនាំ​របស់ កម្ពុជា សុទ្ធតែ​សិក្សា​តាម​ឯកសារ​ដែល​សរសេរ​ចងក្រង​ដោយ​ជនបរទេស​ទាំងអស់ ដែលជា​ញឹកញាប់ គឺ​មិន​ងាយស្រួល​យល់​ដូច​ខ្មែរ​សរសេរ​ដោយ​ខ្លួនឯង​ទេ ហើយ​នេះ​មិនទាន់​គិតដល់​ថា ជនបរទេស​ទាំងនោះ​ស្គាល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ប្រពៃណី​វប្បធម៌​ខ្មែរ​កម្រិតណា​នៅឡើយ​ផង ។ វា​ក៏​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ដើម្បី ឱ្យ​ទាំង​ខ្មែរ ទាំង​បរទេស​ស្គាល់ ខ្មែរ កាន់តែច្បាស់ និង ទូលំទូលាយ ។ ម្យ៉ាងទៀត ក៏​ជា​កិ្ត​យស​របស់​ជាតិខ្មែរ​ដែរ ដែល​បង្ហាញថា ខ្មែរ មាន​សមត្ថភាព​អាច​សរសេរ​ចងក្រង​ប្រវត្តិសាស្ត្រ និង ឯកសារ​ផ្សេង​ដោយ​ឯង “ ។ ​លោក ខៀវ កាញារិទ្ធ លើកឡើង​យ៉ាង​ក្បោះក្បាយ​បែបនេះ [ ]

Related news

Latest News
Hashtags:   

រដ្ឋមន្ត្រី​ព័ត៌មានៈ

 | 

បោះពុម្ព​សៀវភៅ​ជា​ភាសាជាតិ

 | 

ភាសារ​បរទេស

 | 

គឺជា​ការប្រសើរ​ណាស់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources