Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញស្ត្រីខ្មែរម្នាក់ត្រឡប់មកពីសហរដ្ឋអាមេរិក មានផ្ទុកវីរុស COVID-19

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទ ជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅ ពេលនោះ។ គ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក [ ] The post ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញស្ត្រីខ្មែរម្នាក់ត្រឡប់មកពីសហរដ្ឋអាមេរិក មានផ្ទុកវីរុស COVID-19 appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា

 | 

ប្រកាសរកឃើញស្ត្រីខ្មែរម្នាក់ត្រឡប់មកពីសហរដ្ឋអាមេរិក

 | 

មានផ្ទុកវីរុស

 | 

COVID

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources