Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

អាសូរណាស់ ! ត្រូវប្ដីរត់ចោលតាំងពីកូននៅក្នុងពោះ ស្ពាយកូនចេញធាក់កង់ដើររើសអេតចាយសំបកដបតាមផ្លូវទាំងកូនខ្ចី

ភ្នំពេញ៖ ជាការពិតណាស់ជីវិតស្រ្ដីដែលត្រូវប្ដីគ្មានទំនួលខុសត្រូវរត់ចោលតាំងពីកូននៅក្នុងពោះពិតជាលំបាកវេទនា រស់នៅខ្វះមុខខ្វះក្រោយគ្មានលំនឹងជីវិតច្បាស់លាស់ក្នុងជីវិត ហើយជាពិសេសត្រូវចេញទៅរកលុយមកចិញ្ចឹមខ្លួនជាមួយកូន ដោយត្រូវដឹកកូនទៅជាមួយមើលទៅពិតជាអាណិតអាសូរណាស់។ ជាក់ស្ដែងយោងតាមប្រភពព័ត៌មានគណនីហ្វេសប៊ុករបស់បងស្រីឈ្មោះ Mi Yura បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកព្រមទាំងបានសរសេររៀបរាប់ថា៖«បងប្អូនខ្មែរយើងសូមជួយគាត់ផង ខ្ញុំឃើញផ្ទាល់ភ្នែកខ្លោចចិត្តណាស់ក្នុងនាមជាស្ត្រីដូចគ្នា បីកូនខ្ចីធាក់កង់ដើររើសអេតចាយ សំបកដបតាមផ្លូវ ទាំងកូននៅមឹមដោះ នឹងកូនបងៗនៅផ្ទះ ខ្ញុំសួរទីតាំងគាត់បានខ្លះ គាត់ឈ្មោះចែថន នៅខាងភូមិគោកសង្កែ ប្តីរត់ចោលតាំងពីកូននៅក្នុងពោះ ជីវភាពគាត់រាល់ថ្ងៃយើងមើលដឹងហើយកំសត់ណាស់យកទាំងកូនមកដើររើសទាំងក្តៅរហាល ធ្វើបុណ្យធ្វើទាន ចែកលុយរបស់ហូបមនុស្សនៅមានដង្ហើម បានបុណ្យណាស់បងប្អូន» ៕ ដូច្នេះហើយប្រសិនជាបងប្អូនខ្មែរយើងទាំងអស់ឃើញនូវព័ត៌មានមួយនេះហើយ បងប្អូនមានបំណងចង់ជួយឧបត្ថម្ភបងស្រីអាចទាក់ទងទៅបងស្រីដែលជាម្ចាស់គណនីហ្វេសប៊ុកដោយផ្ទាល់ ៕ The post អាសូរណាស់ ! ត្រូវប្ដីរត់ចោលតាំងពីកូននៅក្នុងពោះ ស្ពាយកូនចេញធាក់កង់ដើររើសអេតចាយសំបកដបតាមផ្លូវទាំងកូនខ្ចី appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អាសូរណាស់

 | 

ត្រូវប្ដីរត់ចោលតាំងពីកូននៅក្នុងពោះ

 | 

ស្ពាយកូនចេញធាក់កង់ដើររើសអេតចាយសំបកដបតាមផ្លូវទាំងកូនខ្ចី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources