Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

សមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធពីបទហិង្សា…

ខេត្តបាត់ដំបង៖ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨៤ត.ព្រ/២០របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលជំនាញស្រុកបាណន់ ចុះទៅឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធពីបទហិង្សា។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់។ ជនសង្ស័យឈ្មោះ មិត្ត យក់លៀម ហៅ ហ្វី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ សមត្ថកិច្ចជំនាញស្រុកបាណន់ បានឱ្យដឹងទៀតថា ការចាប់ខ្លួនជនជាប់ចោទនេះគឺជាប់ពាក់ព័ន្ធពីបទហិង្សាដោយចេតនាដែលប្រព្រឹត្តនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។ ជនសង្ស័យ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ The post សមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធពីបទហិង្សា… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធពីបទហិង្សា…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources