Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

មេដឹកនាំអាយស៊ីសក្នុងតំបន់ចំនួន២នាក់ត្រូវបានសម្លាប់នៅស៊ីរី

ទីបញ្ជាការកណ្តាលរបស់អាម៉េរិកបានប្រកាសកាលពីថ្ងៃសុក្រទី២៣ឧសភាថា កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តឃឺដរបស់ពួកគេគឺកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមក្នុងតំបន់ចំនួន ២ នាក់នៅក្នុងការវាយឆ្មក់មួយនៅភាគខាងកើតប្រទេសស៊ីរីនៅសប្តាហ៍នេះ។ ទីបញ្ជាការកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាម៉ាត អ៊ីសា អ៊ីស្មាអ៊ីល អាល់ហ្សាវី និងលោកអាប់ត្មាន់ មូហាម៉ាត់ ហាសាន អាល់ ជូហ្គាយហ្វី ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់រួមគ្នាកាលពីថ្ងៃទី ១៧ ខែឧសភាលើទីតាំងពួកអាយស៊ីសនៅខេត្តឌាអេសហ្ស័រ។ របាយការណ៍នោះបាននិយាយថា អាល់ហ្សាវី ដែលគេស្គាល់ដែរថា អាប៊ូ អាលីអាល់-បាកដាឌី គឺជាមេដឹកនាំអាយស៊ីសក្នុងតំបន់ នៅខាងជើងទីក្រុងបាកដាដ ហើយទទួលខុសត្រូវក្នុងការផ្សព្វផ្សាយការណែនាំសកម្មភាពភេរវកម្មពីថ្នាក់ដឹកនាំអាយស៊ីសជាន់ខ្ពស់ទៅកាន់ប្រតិបត្តិករនៅភាគខាងជើងទីក្រុងបាដាដ។ លោក អាល់ជូហ្គាយហ្វី ដែលគេស្គាល់ដែរថា អាប៊ូ អាមម៉ា គឺជាមន្រ្តីភស្តុភារនិងផ្គត់ផ្គង់ជាន់ខ្ពស់របស់ក្រុមអាយស៊ីស ដែលទទួលខុសត្រូវចំពោះការទិញនិងការដឹកជញ្ជូនអាវុធ សម្ភារៈ IED និងការឆ្លងកាត់របស់គូកននៅទូទាំងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ សេចក្តីថ្លែងការណ៍និយាយថា ការកម្ចាត់មេដឹកនាំអាយស៊ីសទាំងនេះនឹងរំខានដល់ការវាយប្រហារនាពេលអនាគតប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់និងដៃគូសន្តិសុខរបស់យើងនៅក្នុងតំបន់ ។ ទីបញ្ជាការកណ្តាលបានបន្ថែមថា ដោយសារសម្ពាធឥតឈប់ឈរដែលបន្តដាក់ចេញដោយ SDF ថ្នាក់ដឹកនាំសេសសល់របស់អាយស៊ីសនៅក្នុងតំបន់កំពុងបន្តថយចុះ ។ ចាប់តាំងពីបរាជ័យបាត់បង់ទឹកដីរបស់ខ្លួននៅក្នុងប្រទេសស៊ីរីក្នុងខែមីនាឆ្នាំ ២០១៩ មក ការវាយប្រហាររបស់ពួកអាយស៊ីសត្រូវបានទប់ស្កាត់បានយ៉ាងច្រើន គិតចាប់ពីតំបន់វាលខ្សាច់ដ៏ធំលាតសន្ធឹងពីទីក្រុងឌាអេសហ្ស័ររហូតដល់ទីក្រុងហូមស្ថិតនៅភាគកណ្តាលប្រទេសស៊ីរី។ លោក អាប៊ូ បាក អាល់-បាកដាឌី ដែលដឹកនាំក្រុមអាយស៊ីសតាំងពីឆ្នាំ ២០១៤ [ ]

Related news

Latest News
Hashtags:   

មេដឹកនាំអាយស៊ីសក្នុងតំបន់ចំនួន២នាក់ត្រូវបានសម្លាប់នៅស៊ីរី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources