Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

បុរសគិតខ្លី! តូចចិត្តនឹងជីវភាពក្រក្រី ចង.កសម្លាប់ខ្លួន…

ខេត្តស្វាយរៀង៖ បុរសម្នាក់តូចចិត្តនិងជីវភាពក្រីក្របានដាច់ចិត្តចង.កសម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្របង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែ ឧសភាឆ្នាំ ២០២០ នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៍។ បុរសគិតខ្លីមានឈ្មោះ ឈឹម សារិ អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។ បើតាមក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះជាមនុស្សស្លូតបូតណាស់ និងរាក់ទាក់ជាមួយអ្នកភូមិ ប៉ុន្តែរយៈពេល២ទៅ៣ថ្ងៃមុន គាត់មិនសូវនិយាយស្ដីដូចសព្វដង ហើយតែងតែនិយាយតូចចិត្តត្អូញត្អែរថាវាសនាគាត់ក្រីក្រខុសពីគេ..រួចហើយស្រាប់តែប្រទះឃើញចង.កនឹងកន្សែងពោះគោនិងដើមជ្រៃ ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញស្រុក និងគ្រូពេទ្យ បានចុះទៅពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែន មិនមានអ្វីដែលសង្ស័យជារឿងឃាតកម្មនោះទេ និងបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ The post បុរសគិតខ្លី! តូចចិត្តនឹងជីវភាពក្រក្រី ចង.កសម្លាប់ខ្លួន… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុរសគិតខ្លី

 | 

តូចចិត្តនឹងជីវភាពក្រក្រី

 | 

កសម្លាប់ខ្លួន…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources