Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០

ឆ្នាំជូត​​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មាន​ភាព​លូតលាស់​និង​ហុច​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​បញ្ហា​សេចក្តីស្នេហា​បើ​ធ្លាប់តែ​ជូរចត់​នឹង​ប្រែជា​ស្រស់ថ្លា​និង​យោគយល់​ចិត្ត​គ្នា​ប្រសើរ​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​ឃើញថា​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់ កាស​គេ​អាច​នឹកឃើញ​យកមក​សង​វិញ​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕ ​ឆ្នាំឆ្លូវ​​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​លោកអ្នក​គប្បី​ប្រយ័ត្ន ប្រយែង​បញ្ហា​ទទួលរង​ឈឺខ្លួន​ប្រាណ​ឬ​ទទួល​រងគ្រោះ​ឧប្បត្តិហេតុ​ណា មួយ​កើតឡើង​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ប្រាក់ ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​រកាំរកូស​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕ ​ឆ្នាំខាល​​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ចាត់ ចែង​ការងារ​សំខាន់ៗ​ពីព្រោះថា​តែង​ហុច​ប្រយោជន៍​ច្រើន​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕ ​ឆ្នាំថោះ​​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនមាន​អ្វី​ចូលមក​បង្កបញ្ហា​នាំឱ្យ​ត្រូវ​ពិបាក​រែកពន់​ទេ​គឺ​តែងមាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​បើ​មិនទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​ខ្លីៗ​ទើប​ហុច ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕ ​ឆ្នាំរោង​​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ដែល​អាច​ជួប​នូវ​ការឈឺ​ថ្កាត់​ខ្លះៗ​យាយី​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​កើត​នូវ​រឿង​រាវ​ទុក្ខ​កង្វល់​យាយី​មួយចំនួន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ការជួញដូរ​ទាំង​ធំ​ទាំង​មធ្យម​ឬ​ការរកស៊ី​កំប៉ិកកំប៉ុក​ក្តី​មាន​ការហូរចូល​នូវ​ផល​កម្រៃ​សន្សឹមៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ស្រុះស្រួល​មូលមតិ​គ្នា​ដោយ​មិនត្រូវ​ប្រឆាំង​គ្នាច្រើន​ឡើយ​បើ​ពុំនោះ​កើតមាន​តែ​រឿង​រាវ​រកាំរកូស​ឥត​ឈប់​៕ ​ឆ្នាំម្សាញ់​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនលឺ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ការរស់នៅ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ងាយ​កើត​បញ្ហា​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​ទោះបីជា​ជួប​ផល​លំបាក​ម្តេច​ម្តា​បែបណា​ក្តី​តែ​លោកអ្នក​ក៏​អាច​រកបាន​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ជានិច្ច​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ល្អក់កករ​ច្រើន​ដូចនេះ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ហើយ​បើក​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​ហោង​៕ ​ឆ្នាំមមី​​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ពិសេស​ងាយ​ជោគជ័យ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់ តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕ ​ឆ្នាំមមែ​​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​លោកអ្នក​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ផ្តល់ឱ្យ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​នោះ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕ ​ឆ្នាំវក​​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​បាន​ធ្លាក់​មក​ស្រុតចុះ​វិញ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​ពិសេស​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕ ​ឆ្នាំរកា​​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​តែ​ការកើត​ជម្លោះ​នោះ​ក៏​ងាយ​ផ្ទុះ​ដែរ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ថ្ងៃនេះ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​កូនចៅ​និង​ផ្ទះសម្បែង​ទើប​មិនកើត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ណាមួយ​ឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕ ​ឆ្នាំច​​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ផ្លែផ្កាត្រឡប់ មកវិញ គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​បង្អង់​ដៃ​ឡើយ​ពុំនោះសោត​ទេ​ឈានដល់​ថ្ងៃ​មិនល្អ​វិញ​ការរក​ផល​កម្រៃ​នឹង​ជួប​ការលំបាក​បំផុត​មិន​ងាយ​ដោះស្រាយ​ជីវភាព​បាន​នោះឡើយ​។ ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ឱ្យ​មែនទែន ហើយ​បើ​ឃើញថា​មាន​ស្នេហា ភ្លើតភ្លើន​ត្រូវតែ​បោះបង់ចោល​យ៉ាង​ប្រញាប់​បើ​ពុំនោះ​នឹង​ទទួល​រែកពន់​ផល​លំបាក​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​៕ ​ឆ្នាំកុរ​​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​សុំ​ធ្វើ​ការងារ​កន្លែង​ណាមួយ​ពីព្រោះថា​តែង​ទទួល​ផ្លែផ្កា​ល្អ​ជាង​អាក្រក់​ជានិច្ច​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្តែ​យ៉ាង ណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​បរាជ័យ​នៅពេល​ក្រោយ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ជម្លោះ​វិវាទ​ហើយ​លោកអ្នក​ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​៕

Related news

Latest News
Hashtags:   

ថ្ងៃទី​២៣

 | 

ខែឧសភា

 | 

ឆ្នាំ​២០២០

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources