Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ស្រុក​សេ​សាន​

​ដោយ​: សុខុម / ស្ទឹងត្រែង​: សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​នៅ​ភូមិ​ស្រែ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​។​ ​មន្ត្រី​ចូលរួម​ចុះបង្ក្រាប​បាន​និយាយ​ឲ្យ​ដឹងថា ប្រតិបត្តិការ​រួមមាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​សេសា​ន នគរបាល រដ្ឋបាល​ព្រៃឈើ ដោយមាន​ការសម្របសម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​ ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ អះអាងថា ការចុះ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​លិខិតអនុញ្ញាត​នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​មួយកន្លែង​មិនទាន់​វាស់​ឲ្យ​ដឹង​ម៉ែត្រគុប​នៅឡើយ​ទេ​។ គ្រាន់តែ​បាន​ប្រមូលយក​ឈើ​និង​ភស្តុតាង​សម្ភារៈ​ម៉ាស៊ីន​មួយចំនួន និង​បាន​ពិនិត្យ​ទីតាំង​ចាស់ៗ ធ្លាប់មាន​កិច្ចសន្យា​ចំនួន​៤​កន្លែង​បន្ថែមទៀត​។ ពេលនេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ កំពុង​បន្ត​នីតិវិធី​៕ ល​

Related news

Latest News
Hashtags:   

ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ស្រុក​សេ​សាន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources