Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ដំណើរការ​ឡើងវិញ​នូវ​វិស័យ​កីឡា​ក្រោម​វិធាន​ការការពារ និង​ទប់ស្កាត់​កូ​វីដ​១៩

​កាលពី​ថ្ងៃទី​២២​ខែឧសភា​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល បានអនុញ្ញាត ឲ្យ​ដំណើរ ការឡើង​វិញ ជា​ជំហានៗ សម្រាប់​វិស័យ​កីឡា​មួយចំនួន ចាប់ពី​ខែមិថុនា​តទៅ​។ ក៏ប៉ុន្តែ​ការបើក ឲ្យ​មានការ​ប្រកួត​កីឡា​ឡើងវិញ​នេះ ត្រូវអនុវត្ត​តាម​លក្ខ​ខណ្ឌ​មួយចំនួន ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​​ ​​តាម​សេចក្តីប្រកាស ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ នឹងត្រូវ​អនុញ្ញាតឱ្យ​បើក​ការ ប្រកួត​ឡើងវិញ តែ​មិនមាន​អ្នកទស្សនា ហើយ​កីឡាករ កីឡាការិនី និង​មន្ត្រី បច្ចេកទេស​ដែល​ចូល រួម​ប្រកួត មិនត្រូវ​មាន​ចំនួន​លើសពី ១០០​នាក់​នោះឡើយ​។ ​ការអនុញ្ញាតឱ្យ​បើក​ការប្រកួត​ឡើងវិញ​នូវ​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ នឹង​ចាប់​អនុវត្ត ជា​បណ្ដើរៗ ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ តែ​ដាច់ខាត​ត្រូវ​គ្រប់គ្រង​ទទួលខុសត្រូវ​ឲ្យ​យ៉ាង ហ្មត់ចត់ ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​ដោយ​អនុវត្ត​អនាម័យ​តាម​វិធានការ​អនាម័យ​របស់​ក្រសួង សុខាភិបាល​។ ​ក្រៅពី​អនុញ្ញាត​ឲ្យ​មានការ​ប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ គណៈកម្មការ​អន្តរក្រសួង ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត ១៩ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​សម្រេច​អនុញ្ញាត ឱ្យមាន​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​កីឡាករ​ជម្រើសជាតិ​ឡើងវិញ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​វិធានការ​ការពារ​កុំឱ្យ​មានការ​ចម្លង​វីរុស កូ​វីដ​-១៩ និង​ការពារ​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល​។ ​ក្នុងពេល​ដំណើរការ​ឡើងវិញ​ជា​ជំហានៗ​នូវ​វិស័យ​កីឡា​មួយចំនួន ចាប់ពី​ខែមិថុនា​តទៅ គឺ​ត្រូវ អនុវត្ត​នូវ​វិធានការ​អនាម័យ រួមមាន ការសម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​ទឹកស្អាត និង​សាប៊ូ [ ]

Related news

Latest News
Hashtags:   

ដំណើរការ​ឡើងវិញ​នូវ​វិស័យ​កីឡា​ក្រោម​វិធាន​ការការពារ

 | 

និង​ទប់ស្កាត់​កូ​វីដ​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources