Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ឈាមរ​ត់រក​ឈាម​មែន​!

​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ពេល​បានឃើញ​ទិដ្ឋភាព​ដ៏​រំជួលចិត្ត​ដែល​ស្ត្រី​ម្នាក់​បាន​បង្ហោះ ចែករំលែក​រូប​សុនខ​របស់គាត់ ដែល​ឱប​គ្នា​ជាមួយ​បងប្អូន​បង្កើត​របស់​វា​យ៉ាង​ណែន​ពេល​ចេញទៅ ដើរលេង​ខាងក្រៅ​។ ​នាង លី​ប​ប៊ី ភី​ន​ឆ័​រ (Libby Pincher) មកពី​ប៊ី​ស្សប់ អូកលែន (Bishop Auckland) តំបន់​ដឺ​ហ៊ែ​ម (Durham) ប្រទេស​អង់គ្លេស និយាយថា មិត្តភក្ដិ​របស់​នាង​ឈ្មោះ ដេ​វ (Dave) បាន​ចេញទៅ​ដើរ លេង​ខាងក្រៅ​ជាមួយ​សុនខ​របស់គាត់ ហើយ​ពេលនោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​បណ្ដើរ​សុនខ មួយ​ក្បាល​ទៀត ដែលមាន​ភិនភាគ​ស្រដៀង​នឹង​សុនខ​របស់គាត់​យ៉ាងខ្លាំង​។ ​ពេល​ជួបគ្នា​ភ្លាម សុនខ​ទាំង​ពីរបាន​ស្ទុះ​ឱប​គ្នា​យ៉ាង​ណែន​ហាក់​នឹករលឹក​គ្នា​យ៉ាងខ្លាំង​។ ហើយ មិនយូរប៉ុន្មាន​ម្ចាស់​របស់​ពួកវា​ក៏បាន​ដឹងថា តាមពិត​ពួកវា​ជា​កូន​ក្នុង​សម្បុក​តែមួយ ហើយ​បាន បែក​គ្នា​រហូត​ចាប់តាំងពី​ពួកវា​ទៅ​រស់​នៅផ្ទះ​ម្ចាស់​ផ្សេងគ្នា​។ ​នាង លី​ប​ប៊ី បាន​ថត​ទិដ្ឋភាព​ដ៏​រំជួលចិត្ត​នេះ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​៕ ប្រែ​សម្រួលៈ​ខុម

Related news

Latest News
Hashtags:   

ឈាមរ​ត់រក​ឈាម​មែន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources