Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០២០ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១​នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទ​ស្សី​ក្រាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ឃាត់​ខ្លូន​បាន​កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១​ភូមិ​ស្រះ​ឈើ​នាង​ឃុំ​ឫស្សី​ក្រាំង ស្រុ​កុ​មោងឫស្សី​។​ ​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ វឿន ផាន់​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ពេជ្រ​ចង្វា ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​។ វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនួន​២​ថង់ ទម្ងន់​២,៨៤​ក្រាម ទូរស័ព្ទដៃ​ចាស់​១​គ្រឿង និង​កាបូប​ដាក់​លុយ​ចំនូ​ន​១​។​ ​លោក សុខ និមល បាន​បន្តថា ឆ្លងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​វត្ថុតាង​មួយចំនួន ត្រូវបាន​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ល​

Related news

Latest News
Hashtags:   

ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources