Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

អឹ​ន​ហ្គោ​ឡូ កាន​តេ ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ការហ្វឹក ហាត់ ដោយសារ​ការបារម្ភ​ពី​បញ្ហា​សុខភាព​

កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N Golo Kante) ទទួលបាន​ការអនុញ្ញាត​ឲ្យ​ខកខាន​ការហ្វឹកហាត់ នៅ​ថ្ងៃទី​២​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​ដោយសារតែ​បារម្ភ​ជុំវិញ​ការចាប់ផ្តើម​ឡើងវិញ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​​ ​​កីឡាករ​បារាំង​រូបនេះ​បាន​វិលត្រឡប់​មកកាន់​ទីលាន​ហ្វឹកហាត់ Blues Cobham បន្ទាប់ពី​ធ្វើតេស្ត អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​។​​ ​​ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​មានការ​បារម្ភ​ជុំវិញ​ថា តើ​ការវិល​ត្រឡប់មកវិញ​នេះ​មាន​សុ​វត្ថ​ភាព​ដែរ ឬ​យ៉ាងណា ដោយសារតែ​ស្ថានភាព​បច្ចុប្បន្ន​ហើយ​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បានផ្តល់​ការយល់ព្រម​ឲ្យ​កីឡាករ​រូបនេះ​អវត្តមាន​ពី​ការហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ​។​​ ​​កីឡាករ កាន​តេ ខ្លួនឯង​មាន​បញ្ហា​សុខភាព​គួរ​ឲ្យ​បារម្ភ​កាលពី​ខែមីនា​ឆ្នាំ​២០១៨ នៅពេល​កីឡា ករ​រូបនេះ​សន្លប់​នៅ​ចំពោះមុខ​មិត្ត​រួម​នៅលើ​ទីលាន​ប្រកួត​។ ការធ្វើ​តេស្ត​បង្ហាញថា​កីឡាករ​រូបនេះ គ្មាន​បញ្ហា​បេះដូង​ទេ ប៉ុន្តែ​កីឡាករ​រូបនេះ​ខកខាន​ការប្រកួត​បន្ទាប់​។​​ ​​នី​យ៉ាម៉ា (Niama) ជា​បងប្រុស​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ស្លាប់​ដោយសារ​រោគ​គាំង បេះដូង​ភ្លាម​មុន​ព្រឹត្តិការណ៍​វើ​ល​ខាប់​ឆ្នាំ​២០១៨ ហើយក៏​បាត់​បង់ឱ​ពុក​ផងដែរ​តាំងពី​ខ្លួ​នៅ​វ័យ ១១​ឆ្នាំ​។​​ ​​ថ្នាក់ដឹកនាំ​របស់​ក្លឹប​ឆេ​ល​ស៊ី ក៏ដូចជា​លោក ឡាំ​ផាត យល់ច្បាស់​ពី​អារម្មណ៍​របស់​កីឡាករ កាន​តេ ហើយ​បានផ្តល់​ការគាំទ្រ​ទាំងអស់​តាម​ដែល​អាចធ្វើ​ទៅបាន និង​ធ្វើ​ឲ្យ​ទីលាន​នេះ​កាន់​តែមាន សុវត្ថិភាព​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Related news

Latest News
Hashtags:   

អឹ​ន​ហ្គោ​ឡូ

 | 

កាន​តេ

 | 

ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ការហ្វឹក

 | 

ដោយសារ​ការបារម្ភ​ពី​បញ្ហា​សុខភាព​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources