Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ខឹង​ស្រីក្មេង​ចាប់​កាត់​ក្រចក ឡើង​ទ្រោប​ពីក្រោយ​ខ្នង ហើយ​សាប់​ដូច​ម៉ាស៊ីនដេរ​

នារី​អ្នក​សម្អាត​រោមសត្វ​ម្នាក់​អៀន​មុខ​ឡើង​ក្រហម​នៅពេល​ឆ្កែ​មួយ​ក្បាល​ដែល​មិន​ព្រមឱ្យ​នាង កាត់​ក្រចក​ឱ្យ ទ្រោប​ឡើង​ពីលើ​ខ្នង​របស់​នាង ហើយ​សាប់​ញាប់​ដូច​ម៉ាស៊ីនដេរ​។ ​ឆ្កែ​នេះ​តែងតែ​ព្យាយាម​គេច​ចេញពី​បុគ្គលិក​សម្អាត​រោមសត្វ នាង ខា​លី លែ​ន​ដឺ (Kali Lander) វ័យ ២១ ឆ្នាំ រាល់ពេល​នាង​ព្យាយាម​កាត់​ក្រចក​របស់​វា មុនពេល​វា​ទ្រោប​ឡើងលើ​ខ្នង​របស់​នាង ហើយ​សាប់​យកៗ​នៅ​ហាង​សម្អាត​រោមសត្វ​ចិញ្ចឹម Shampoochie Pet Grooming ស្ថិតក្នុង ហ្គ្រែ​ន​បឺ​រី (Granbury) រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក​។ ​តាមរយៈ​រូបភាព​ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យ​អស់សំណើច​ខាងក្រោម​នេះ នាង ខា​លី បាន​ឱនក្រាប​លើ​តុ នៅពេល​ត្រូវ​ឆ្កែ​កំហូច​បំពាន​លើ​រាងកាយ ទម្រាំ​តែ​អ្នកស្រី ខេ​លី (Kelly) វ័យ ៦១ ឆ្នាំ​ដែលជា ម្ចាស់​ហាង​មកជួយ​ចាប់​វា​ចេញ​ទាំង​ផ្ទុះសំណើច​ទាំងអស់គ្នា​។ ​អ្នកស្រី ខេ​លី បាន​និយាយ​លេងសើច​ថា ​ស្នេហា​លើ​អាកាស​ នៅពេល​គាត់​បង្ហោះ​ចែករំលែក ឃ្លី​ប​វីដេអូ​នេះ​តាម​បណ្ដាញ​អ៊ីនធឺណិត​កាលពី​ខែ​មុន​។ គិត​មកទល់ ពេលនេះ ឃ្លី​ប​វីដេអូ​នេះ​មាន អ្នក​ចូល​ទស្សនា​ច្រើន​រហូតដល់​ទៅជា​ង ១៧.០០០ ដង អមដោយ Share និង​ខំ​មិន​យ៉ាងច្រើន​៕ ប្រែ​សម្រួលៈ ខុម

Related news

Latest News
Hashtags:   

ខឹង​ស្រីក្មេង​ចាប់​កាត់​ក្រចក

 | 

ឡើង​ទ្រោប​ពីក្រោយ​ខ្នង

 | 

ហើយ​សាប់​ដូច​ម៉ាស៊ីនដេរ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources