Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ប្រេ​ស៊ីល​ឡើងមក​ចំណា​ត់ទី​២​ខាង​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​ជាង​គេ​នៅ​ពេល​អាម៉េរិក​ខាងត្បូង​ក្លាយជា​មជ្ឈមណ្ឌល​ឆ្លង​ថ្មី​

​ប្រេ​ស៊ីល បាន​វ៉ា​ហួស​ប្រទេស​រុស្ស៊ី ខាង​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​ជាង​គេ​លើ​លោក ដោយ​អ្នក​ឆ្លង​មាន​ការបញ្ជាក់​មាន​ចំនួន​៣៣០.៨៩០​នាក់ គឺ​នៅ​លំដាប់​ទី​២​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​ ​ប្រេ​ស៊ីល​កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​រាយការណ៍​អំពី​អ្នក​ស្លាប់​ថ្មី​១.០០១​នាក់ នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅក្នុង​ប្រទេស​នៅ​អាម៉េរិក​ឡាទីន​មួយ​នេះ​កើន​ដល់​២១.០៤៨​នាក់​។​ ​ឥឡូវ អាម៉េរិក​ខាងត្បូង​ឬ​អាម៉េរិក​ឡាទីន កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​នៃ​ការឆ្លង​រាលដាល​កូវី​ដ​១៩ ដោយ​ប្រទេសប្រេ​ស៊ីល​រងគ្រោះ​ខ្លាំង​ជាង​គេ ខណៈ​ប្រទេស​អាហ្វ្រិក​ខ្លះ​ដែល​ធ្លាប់តែ​ឆ្លង​និង​ស្លាប់​តិចតួច​​កំពុង​មាន​ការឆ្លង​កើនឡើង​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​«​ជំងឺ​កូវី​ដ​១៩​នៅ​ថ្ងៃនេះ​បាន​ឈាន​ដល់​ចំណុច​ប្រវត្តិសាស្ត្រ​មួយ គឺ​ជាង​១០០.០០០​នាក់​ឆ្លង​នៅ​អាហ្វ្រិក​។​វីរុស​នេះ​ឥឡូវ​រាលដាល​ទៅ​គ្រប់​ប្រទេស​​នៅក្នុង​ទ្វីប​នេះ ចាប់តាំងពី​ករណី​ឆ្លង​ដំបូង​ត្រូវបាន​រាយការណ៍​កាលពី​១៤​សប្តាហ៍​មុន​។​»​។​ ​ស្ថានភាព​នៅ​អាម៉េរិក​ខាងត្បូង កាន់តែ​ធ្ងន់ធ្ងរ​ជាង​អាហ្វ្រិក ដោយ​វា​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​នៃ​ការឆ្លង​ជំងឺ​នេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​។​ប្រេ​ស៊ីល រងគ្រោះ​ខ្លាំង​ជាង​គេ​​ហើយ​អាជ្ញាធរ​នៅ​ទីនោះ​អនុញ្ញាត​អោយ​ប្រើ​ថ្នាំ​គ្រុនចាញ់​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​សំរាប់​ព្យាបាល​កូវី​ដ​១៩ ទោះ​ជា​ភស្តុតាង​វេជ្ជសាស្ត្រ​បង្ហាញថា​វា​មាន​មាន​ប្រសិទ្ធភាព​ក្នុងការ​កំចាត់​វីរុស​កូរ៉ូ​ណាក្តី​៕​ប្រែ​សម្រួល​៖​វាសនា​ ​សាកសព​ត្រូវបាន​គ្រប​ទុកចោល​នៅតាម​ចិញ្ចើមផ្លូវ​នៃ​ក្រុង​រី​យ៉ូ ដឺ ហ្សា​ណេ​រ៉ូ អស់​ជាង​៣០​ម៉ោង និង​កម្មករ​ជីក​ថ្នូរ​កប់​សព​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ជាយក្រុង​សៅ ប៉ាវ​ឡូ​នៅពេល​ចំនួន​ស្លាប់​ដោយ​ជំងឺ​​កូវី​ដ​១៩​នៅ​ប្រេ​ស៊ីល​ឡើង​ដល់​ជាង​២​ម៉ឺន​នាក់​ ​

Related news

Latest News
Hashtags:   

ប្រេ​ស៊ីល​ឡើងមក​ចំណា​ត់ទី​២​ខាង​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើន​ជាង​គេ​នៅ​ពេល​អាម៉េរិក​ខាងត្បូង​ក្លាយជា​មជ្ឈមណ្ឌល​ឆ្លង​ថ្មី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources