Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បង្ហើប​ប្រាប់ថា បំណុល​បាន​កើនឡើង​ពី​១២៧.៤​លាន​ផោន ដល់​៤២៩​លាន​ផោន​

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បង្ហើប​ប្រាប់ថា វិសាលភាព​នៃ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​មកលើ ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​បី​ខែ​ដំបូង ដោយ​បំណុល​របស់​ក្លឹប​នេះ​កើន​១២៧.៤​លាន​ផោន​ឬ​ស្មើនឹង ៤២​ភាគរយ​។​​ ​​យូ​ណាយ​ធី​ត​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ដកចេញ​ការ​ព្យាករ​កន្លងមក​សម្រាប់ ឆ្នាំ​២០២០ ដោយសារតែ​ស្ថាន​ភាពមិនច្បាស់លាស់​នៃ​វីរុស​កូ​វីដ​១៩ និង​ការវិវឌ្ឍ​ទាក់ទិន​នឹង សេដ្ឋកិច្ច​និង​ផលវិបាក​ហិរញ្ញវត្ថុ​។​​ ​​ប៉ុន្តែ​តួលេខ​ចុងក្រោយ​បង្ហាញថា​តើ​ក្លឹប​យូ​ណាយ​ធី​ត​និង​ក្លឹប​ផ្សេងទៀត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយសារ​ការបិទ​សក​ម្ម​ភាព​បាល់ទាត់​រយៈពេល​ពីរ​ខែ និង​បាន​បញ្ជាក់ថា​ពួកគេ​នឹងត្រូវ​សង ទៅ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​១៥​លាន​ផោន​។​​ ​​តួរ​លេខ​ខ្ពស់បំផុត​នោះ គឺថា បំណុល​សុទ្ធ​របស់​ក្លឹប​នេះ​បាន​កើន​ឡើងដល់​៤២៩.១ លាន​ផោន ដោយសារតែ​បាត់បង់​ប្រាក់​ជំ​ណូ​ល​។ ចំណែក​ប្រាក់ចំណូល​បានមកពី​ការឃោសនា​ធ្លាក់ចុះ ជាង​៥០​ភាគរយ​ធ្រៀ​ប​នឹង​រយៈពេល​៣​ខែ​ដូចគ្នា​ឆ្នាំមុន គឺ​ធ្លាក់ចុះ ២៧,៧​លាន​ផោន​។​ ​ចំណែក​ប្រាក់ចំណូល​បានមកពី​ការប្រកួត​ប្រចាំថ្ងៃ​ធ្លាក់ចុះ​២,៦​លាន​ផោន​ដោយសារតែ​ការប្រកួត​នៅសល់​របស់​ក្លឹប​យូ​ណាយ​ធី​ត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​នៅ​ឆេ​ម​ពាន​លី​ក​ត្រូវបាន​ពន្យារពេល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Related news

Latest News
Hashtags:   

ម៉េ​ន​ឆេ​ស្ទ័​រ

 | 

យូ​ណាយ​ធី​ត​បាន​បង្ហើប​ប្រាប់ថា

 | 

បំណុល​បាន​កើនឡើង​ពី​១២៧

 | 

៤​លាន​ផោន

 | 

ដល់​៤២៩​លាន​ផោន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources