Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

អ្នក​មុជទឹក​រើស​បាន​នាឡិកាដៃ​ប្រណីត​នៅ​បាតសមុទ្រ​ដែល​នៅ​ប្រើ​បាន

អ្នក​មុជទឹក​ពីរ​ដែល​ប្រើប្រាស់​ឧបករណ៍​ស្រូប​លោហធាតុ​រើស​បាន​នាឡិកាដៃ​ប្រណីត​មួយគ្រឿង​តម្លៃ​ច្រើន​ពាន់​ដុល្លារ​គួរឱ្យភ្ញាក់ផ្អើល​ពី​បាតសមុទ្រ​ឯនាយ​កោះ​មួយ​ក្នុងប្រទេស​ក្រិ​ក​។ ​បុរស​ជនជាតិ​អង់គ្លេស ទាំងនេះ​រើស​បាន​នាឡិកា​ម៉ាក Breitling ដែល​កប់​ពីក្រោម​ថ្ម​នៅ​បាត សមុទ្រ​ជិត​ឆ្នេរ​ខ​ហ្វ៊ូ (Corfu) កាលពី​ថ្ងៃទី​៨ ឧសភា​។ ​នាឡិកា​ម៉ាក Breitling បើ​ថ្មី​មានតម្លៃ​ប្រហែល​ចាប់ពី ៣.៣៥០ ផោន (៤.១០០ ដុល្លារ​) ឡើងទៅ ដោយ​តម្លៃ​មាន​ខុសៗ​គ្នា​អាស្រ័យ​លើ​ម៉ូ​ឌែ​ល​។ យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ឱ្យដឹងថា ម៉ូ​ឌែ​ល​ស្រដៀង​គ្នា Breitling Navitimer ថ្មី​លក់រាយ​ក្នុងតម្លៃ​រាយ ៦.៩៦០ ផោន (៨.៥០០ ដុល្លារ​)​។ ​ឧបករណ៍​ស្រូប​លោហធាតុ​របស់គាត់​បាន​ចាប់ផ្ដើម​ស្រែក​ឱ្យ​សញ្ញា ហើយ​គាត់​ក៏​ឈប់​ដើម្បី រកមើល​ថា​តើ​មាន​អ្វី​នៅក្នុង​ទឹក​។ នៅពេល​គាត់​លូកដៃ​ចាប់ទាញ​ដុំថ្ម​ចេញ​ក៏​ស្រាប់តែ​ឃើញ នាឡិកាដៃ​មួយគ្រឿង​។ ​ពេលនោះ​ពួកគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​វា​ជា​នាឡិកា​ប្រណីត​ម៉ាក Breitling ដែលមាន​តម្លៃ​ថ្លៃ ហើយ​អ្វីដែល​កាន់តែ​ពិសេស​គឺ​វា​នៅ​ដើរ​នៅឡើយ​។ ទន្ទឹមនេះ ពួកគេ​ក៏​រើស​បាន​ចិញ្ចៀនមាស ចិញ្ចៀនប្រាក់ និង​ចិញ្ចៀន​ផ្លា​ទីន​ផងដែរ​នៅក្នុង​ការរុករក​រប​ស់​ពួកគេ​ក្នុង​ដែនសមុទ្រ ប្រទេស​ក្រិ​ក​៕ ប្រែ​សម្រួលៈ​ខុម​

Related news

Latest News
Hashtags:   

អ្នក​មុជទឹក​រើស​បាន​នាឡិកាដៃ​ប្រណីត​នៅ​បាតសមុទ្រ​ដែល​នៅ​ប្រើ​បាន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources