Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

ឃើញរថយន្តស៊ីទែន! ស្មានតែដឹកសាំង ដឹងអី ដឹកឈើសោះ ពេលសមត្ថកិច្ចឃាត់ អ្នកបើកបររត់គេចខ្លួនបាត់…

ខេត្តសៀមរាប៖ រថយន្តFUSO សណ្តោងស៊ីទែនមួយគ្រឿង ស្មានតែដឹកសាំង ដឹងអី ដឹកឈើសោះ ពេលសមត្ថកិច្ចឃាត់ អ្នកបើកបររត់គេចខ្លួនបាត់…សង្ស័យតែដឹកឈើខុស ។ សមត្ថកិច្ចបានឃាត់រថយន្តFUSO សណ្តោងស៊ីទែននោះ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា រថយន្តម៉ាក FUSO សណ្តោងស៊ីទែននោះ ពាក់ផ្លាកលេខ ភ្នំពេញ ៣C-២៨៥៩ ពណ៌ស ឆ្នូតក្រហមខៀវសង្ស័យដឹកជញ្ជួនឈើ គ្មានលិខិតអនុញ្ញាត បានចេញពីខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប ។ ក្រោយពីឃាត់រថយន្ត អ្នកបើកបរបានគេចខ្លួនបាត់ បន្សល់ទុករថយន្តចោល។ ក្រោយពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញប្រភេទឈើដុំមួយចំនួន មិនទាន់ដឹងពីបរិមាណ ។ រថយន្ត និងឈើខាងលើត្រូវបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើបន្ទាយស្រី រក្សាទុកដើម្បីត្រួតពិនិត្យវាស់វែងជាក់ស្តែង៕ The post ឃើញរថយន្តស៊ីទែន! ស្មានតែដឹកសាំង ដឹងអី ដឹកឈើសោះ ពេលសមត្ថកិច្ចឃាត់ អ្នកបើកបររត់គេចខ្លួនបាត់… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឃើញរថយន្តស៊ីទែន

 | 

ស្មានតែដឹកសាំង

 | 

ដឹងអី

 | 

ដឹកឈើសោះ

 | 

ពេលសមត្ថកិច្ចឃាត់

 | 

អ្នកបើកបររត់គេចខ្លួនបាត់…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources