Friday 29 May 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ប្រជាពលរដ្ឋ​៧៩​គ្រួសា​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

ដោយ​: គ្រញូង / បាត់ដំបង​: ប្រជាពលរដ្ឋ​៧៩​គ្រួសា​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ចំនួន​៤​មានស្រុក​រុក្ខ​គី​រី ស្រុក​បាណន់ ស្រុក​សំឡូត និង​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បានទទួល​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ តាមរយៈ​លោក យូ ឡា​ណា អគ្គលេខាធិការ​ង​ទី​២ នៃ​កាកបាទក្រហមកម្ពុជា និង​ថ្នាក់ដឹកនាំ​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​មួយចំនួន​ផង​។​ ​ក្នុងឱកាស​នោះ លោក យូ ឡា​ណា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្តី​នឹករលឹក និង​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ ផលដំណាំ​របស់​ពួកគាត់​។​ ​ក្នុងនោះដែរ លោក​អគ្គលេខាធិការរង​ទី​២ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ការថែរក្សា​អនាម័យ ជាប្រចាំ​ដោយ​លាងដៃ​ឲ្យ​ស្អាត​នឹង​អាល់កុល ជេ​ល​ឬ​សាប៊ូ ពាក់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ប្រើ​កន្សែង​ឬ​ក្រមា ឬ​ក្រដាស​ជូត​មាត់​ខ្ទប់មាត់​ពេល​ក្អក ឬ​កណ្តាស់ រក្សា​គម្លាត​សុវត្ថិភាព សង្គម និង​គម្លាត​សុវត្ថិភាព​រវាង​បុគ្គល​ម្នាក់ៗ​។​ ​សូមបញ្ជាក់ថា គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ឃី​ត​១​កញ្ចប់ (​សារុង [ ]

Related news

Latest News
Hashtags:   

ប្រជាពលរដ្ឋ​៧៩​គ្រួសា​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources