Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

​អាម៉េរិក​ចង់ឱ្យ​ដំណើរការ​ពិនិត្យមើល​ឡើងវិញ​នូវ​ការឆ្លើយតប​អំពី​ជំងឺ​កូវី​ដ​១៩​របស់​WHO ចាប់ផ្តើម​ធ្វើ​ឥឡូវ​នេះ​

​សហរដ្ឋ​អាម៉េរិក​និយាយថា​ខ្លួន​ចង់ឱ្យ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ចាប់ផ្តើម​ធ្វើការ ​នៅពេល​នេះ​លើ​ការ​ពិនិត្យ​មើល​ឡើង​វិញ​តាម​ការគ្រោងទុក​ដោយ​ឯករាជ្យ​ចំពោះ​ការឆ្លើយតប​ជា​អន្តរជាតិ​​ដែល​មាន​ការសម្របសម្រួល​របស់​ខ្លួន​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​១៩ ។ ​ការចង់បាន​បែបនេះ កើតឡើង​ចំ​ពេល​ដែល​រដ្ឋបាល​របស់ លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក​បាន​រិះគន់​ភ្នាក់ងារ​នេះ​ជា​ច្រើនលើក​និង​កំពុង​គំរាម​កាត់ផ្តាច់​មូលនិធិ​អាម៉េរិក​សម្រាប់​ភ្នាក់ងារ​នេះ​​ផងដែរ​។​ ​លោក​ប្រេត ជី​អ័រ ជំនួយការ​ក្រសួងសុខាភិបាល​អាម៉េរិក​បាន​ផ្ញើលិខិត​មួយ​ទៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​ឧសភា​ដោយ​និយាយថា ​សហរដ្ឋ​អាម៉េរិក​ជឿជាក់ថា​អង្គការ​សុខភាព​ពិភពលោក​អាច​ត្រៀម​លក្ខណៈ​ឆ្លាប់ៗ ដូចជា​ប្រមូលផ្តុំ​ក្រុម​អ្នកជំនាញ​សុខ​ភាព​ឯករាជ្យ​និង​រៀបចំ​គោលការណ៍​ណែនាំ​ផ្សេងៗ​សម្រាប់​ការ​ពិនិត្យ​ឡើងវិញ​នេះ​។​ ​លោក​ប្រេត ជី​អ័រ ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​អន្តរជាតិ​ចំនួន​៣៤​នៃ​ក្រុមប្រឹក្សាភិបាល​នេះ​បានសរសេរថា ​ការ​ពិនិត្យ​ឡើងវិញ​នេះ​នឹង​ធានា​ថា​យើង​មាន​ការយល់ដឹង​ពេញលេញ​និង​​មាន​តម្លាភាព​អំពី​ប្រភព​នៃ​ជំងឺ​នេះ ពេលវេលា​នៃ​ព្រឹត្តិការណ៍ និង​ដំណើរការ​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​សម្រាប់​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​​នេះ​។ ​លោក​បាន​លើកឡើង​ដូចនេះ ដោយ​និយាយ​យោង​ទៅ​នឹង​សេចក្តីសម្រេច​មួយ​ដែល​បាន​អនុម័ត​កាលពី​ថ្ងៃ​អង្គារ​ដោយ​សន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​អំពាវនាវ​ដល់​លោក​អគ្គនាយក​​នៃ​អង្គការ​សុខភាព​ពិភពលោក​នេះ អោយ​ធ្វើ​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​ចំពោះ​ការឆ្លើយ​ត​អន្តរជាតិ​ដែល​សម្របសម្រួល​ដោយ​អង្គការ​សុខភាព​ពិភពលោក​នេះ ចំពោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ៕​ប្រែ​សម្រួល​៖​សុខា​/sn ​​លោក អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​អាម៉េរិក​បង្ខំ​អោយ​បើក​ការពិនិត្យ​មើ​ការងារ​ឆ្លើយតប​ចំពោះកូ​វីដ​១៩​របស់​ទីភ្នាក់ងារ​របស់​លោ​កឡើ​ង​វិញ​ ​

Related news

Latest News
Hashtags:   

​អាម៉េរិក​ចង់ឱ្យ​ដំណើរការ​ពិនិត្យមើល​ឡើងវិញ​នូវ​ការឆ្លើយតប​អំពី​ជំងឺ​កូវី​ដ​១៩​របស់​WHO

 | 

ចាប់ផ្តើម​ធ្វើ​ឥឡូវ​នេះ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources