Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

អាយុថ្លៃម្ល៉េះ! គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ១០៧នាក់ មានពីរនាក់នៅរស់…

ប៉ាគីស្ថាន៖ សារព័ត៌មាន AP បានផ្សាយថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់ក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ ក្នុងចំណោមមនុស្ស១០៧នាក់នៅលើយន្តហោះ មានមនុស្ស២នាក់បានរួចផុតពីសេចក្តីស្លាប់ ហើយអ្នកដំណើរពីរនាក់នៅមានជីវិតនោះ ក៏មានលោក Zafar Masud ដែលតួនាទីជាប្រធានធនាគារ Punjab (BOP) ម្នាក់ផងដែរ ។ នេះបើតាមសារព័ត៌មាន AP បានចុះផ្សាយនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។ នៅក្នុងសេចក្តីប្រកាសរបស់ធនាគារ BOP នៅលើបណ្តាញសង្គម Twitter ថា ប្រធានធនាគារ Zafar Masud មានភព្វសំណាងបានរួចផុតពីសេចក្តីស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីថ្ងៃទី២២ ខែឧសភានោះ ។ នៅពេលនេះ លោក Zafar Masud កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមានមន្ត្រីក្នុងតំបន់ទៅសួរសុខទុក្ខផងដែរ ។ ក្រៅពីប្រធានធនាគារខាងលើ នៅមានអ្នកដំណើរម្នាក់ទៀតឈ្មោះ Mohd Zubair ក៏នៅមានជីវិតផងដែរ ក្នុងគ្រោះថ្នាក់ដ៏រន្ធត់ខាងលើ។ មុនពេលកើតហេតុ យន្តហោះដែលមានអ្នកដំណើរ៩៩នាក់ និងក្រុមអាកាសយានិក៨នាក់ បានព្យាយាមចុះចតនៅអាកាសយានដ្ឋាន ការាជី។ ក្នុងពេលគ្រោះថ្នាក់នេះកើតឡើង [ ] The post អាយុថ្លៃម្ល៉េះ! គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ១០៧នាក់ មានពីរនាក់នៅរស់… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អាយុថ្លៃម្ល៉េះ

 | 

គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ១០៧នាក់

 | 

មានពីរនាក់នៅរស់…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources