Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

យូនីលីវើ បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យនូវឧបករណ៍ជំនួយដង្ហើម ដើម្បីឆ្លើយតបទៅនឹង COVID-19 នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នៅថ្ងៃទី២០ ខែឧសភានេះបានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម (Ventilator) ចំនួន១០គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្ងឺរាតត្បាត Covid-19។ ពិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អញ្ជើញចូលរួម។ លោក Doy Concha នាយកក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន បានឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយពួកយើងប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ក្រុមហ៊ុន បានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជម្ងឺ ជាពិសេសអ្នកជម្ងឺធ្ងន់ធ្ងរពិបាកដកដង្ហើមដោយសារវីរុសកូរ៉ូណា។ ក្រុមហ៊ុន សង្ឃឹមថាការចូលរួមចំណែកនេះនឹងជួយពង្រឹងបន្ថែមទៀតនូវលទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាបាល ជួយសង្គ្រោះអាយុជីវិត និង អាចគ្រប់គ្រងជំងឺរាតត្បាតនេះ”។ កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយូនីលីវើ ក៏បានឧបត្ថម្ភផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ រូមមានផលិតផលអនាម័យខ្លួនប្រាណ ផលិតផលក្នុងផ្ទះបាយ និងម្ហូបអាហារ [ ] The post យូនីលីវើ បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យនូវឧបករណ៍ជំនួយដង្ហើម ដើម្បីឆ្លើយតបទៅនឹង COVID-19 នៅកម្ពុជា appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

យូនីលីវើ

 | 

បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យនូវឧបករណ៍ជំនួយដង្ហើម

 | 

ដើម្បីឆ្លើយតបទៅនឹង

 | 

COVID

 | 

នៅកម្ពុជា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources