Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

សែលកាតបានជាប់នៅក្នុងបញ្ជី “30 Most Valuable to Watch 2020”

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតមានកិត្តិយសជាខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានជាប់នៅក្នុងបញ្ជីរបស់ទស្សនាវត្តី CIO Bulletin ជា “30 Most Valuable Companies to Watch 2020”។ តាមសេចក្តីប្រកាសចុះផ្សាយអនឡាញ នៅក្នុងសប្តាហ៍នេះ ដែលមានគោលបំណងលើកកម្ពស់ដល់ “ការកសាងអនាគតភ្លឺស្វាង និងភាពជោគជ័យសម្រាប់ថ្នាក់ដឹកនាំធុរកិច្ច តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃចំណេះដឹង និងជំនាញគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា” គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍ទៅមុខ របស់ក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ លោក អៀន វ៉ាត់សុន Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “ការទទួលស្គាល់នេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាក្រុមហ៊ុនសែលកាត តែងផ្តោតលើការកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុននាំមុខគេផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទាន់សម័យផ្នែកឌីជីថលល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតថ្មីៗ” ។ នៅក្នុងខ្លឹមសារអត្ថបទអំពីក្រុមហ៊ុនសែលកាត លោកនាយកប្រតិបត្តិ បានចូលរួមបកស្រាយនូវយុទ្ធសាស្រ្តអាជីវកម្ម និងការផ្តល់ជូននូវផលិតផលសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រមូលផ្តុំ ដែលមានភាពស្មោះស្ម័គ្រ និងឋិតនៅក្នុងក្រុមចម្រុះគ្នា នៅក្នុងប្រទេសកម្ពុជា ។ ផលិតផលលេចធ្លោរបស់ក្រុមហ៊ុនសែលកាតរួមមាន Osja Exchange និង Big Love ដែលជាគម្រោងផ្តល់ជូនអតិថិជនយ៉ាងគាប់ចិត្តនូវនាទីសម្រាប់ហៅចេញ [ ] The post សែលកាតបានជាប់នៅក្នុងបញ្ជី “30 Most Valuable to Watch 2020” appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សែលកាតបានជាប់នៅក្នុងបញ្ជី

 | 

Valuable

 | 

Watch

 | 

2020”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources