Friday 29 May 2020
Home      All news      Contact us      English
kbn - 7 days ago

គ្មានប្រណី! រថយន្តធុនធំ២គ្រឿងព្រលះគ្នា លាន់ឮដូចរន្ទះ បណ្តាលឲ្យខ្ទេចកាប៊ីន អ្នកបើកបររងរបួសធ្ងន់ ម្នាក់ទៀតរបួសស្រាល

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តហ៊ីយន់ដាយ បុកគ្នាជាមួយរថយន្តសណ្ដោងកុងតឺន័រ លាន់ឮដូចរន្ទះបណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់-ស្រាល២នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥០នាទី នៅថ្ងៃ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគម៩៨-៩៩ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយន់ដាយ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះម៉ៃ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៤ មកពីទិសខាងលិច ទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជារថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 3A-6696 កន្ទុយរ៉ឺម៉កព្រះសីហនុ 4A-3068 បើកបរដោយឈ្មោះឡាត់ ដាវីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាសទិសគ្នា លាន់ឮដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងរបួសធ្ងន់-ស្រាលចំនួន២នាក់ [ ] The post គ្មានប្រណី! រថយន្តធុនធំ២គ្រឿងព្រលះគ្នា លាន់ឮដូចរន្ទះ បណ្តាលឲ្យខ្ទេចកាប៊ីន អ្នកបើកបររងរបួសធ្ងន់ ម្នាក់ទៀតរបួសស្រាល appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

គ្មានប្រណី

 | 

រថយន្តធុនធំ២គ្រឿងព្រលះគ្នា

 | 

លាន់ឮដូចរន្ទះ

 | 

បណ្តាលឲ្យខ្ទេចកាប៊ីន

 | 

អ្នកបើកបររងរបួសធ្ងន់

 | 

ម្នាក់ទៀតរបួសស្រាល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources