Thursday 28 May 2020
Home      All news      Contact us      English
rasmeinews - 5 days ago

កំពូលតារាបង្ហាញម៉ូតប៉ាគីស្ថានសង្ស័យស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ

ក្រោយហេតុការណ៍ធ្លាក់យន្តហោះធុន Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលមានមនុស្សជិះលើនោះ ១០៧ នាក់នៅទីក្រុងការ៉ាជី របាយការណ៍ជាច្រើនបានលេចឡើងលើបណ្តាញសង្គមថា តារាបង្ហាញម៉ូត សារ៉ា អាប៊ីដ បានស្ថិតក្នុងចំណោមអ្នកដំណើរលើយន្តហោះ និងបានស្លាប់ក្នុងសោកនាដកម្មនោះទៅហើយ។ យន្តហោះបានធ្លាក់កាលពីថ្ងៃទី២២ឧសភានៅតំបន់ជីនណាក្រោនក្បែរអាកាសយានដ្ឋានអន្តរជាតិជីនណា កន្លែងដែលវាគ្រោងចុះចត។ ខណៈអ្នកលេងបណ្តាញសង្គមខ្លះកាន់ទុក្ខនាងសារ៉ា អ្នកដទៃទៀតតាមសួរដេញដោលថាតើរបាយការណ៍ទាំងនោះជាការពិតដែរឬទេ ខណៈមនុស្សជាច្រើនទៀតថែមទាំងអះអាងថានាងរួចរស់ជីវិតពីឧបទ្ទវហេតុនេះទៀតផង។ តារាបង្ហាញម៉ូតប៉ាគីស្ថានរូបនេះត្រូវបានអ្នករចនាម៉ូតឥណ្ឌាឈ្មោះ ខាឌីចាត សា ពណ៌នាថាជា ស្រីអច្ឆរិយៈ ឧស្សាហ៍ព្យាយាម និងជាអ្នកអាជីពពិតៗ ៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

កំពូលតារាបង្ហាញម៉ូតប៉ាគីស្ថានសង្ស័យស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources