Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

ត្រឹម៤ខែសោះ កម្ពុជានាំចេញជ័រកៅស៊ូជាង៧ម៉ឺនតោន បានចំណូលជាង៩៧លានដុល្លារ

រាជធានីភ្នំពេញ៖ នៅរយៈពេល៤ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន៧១,៧៤៩តោន កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ៤ខែដើមឆ្នាំ២០២០ នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ ១,៣៥៨ដុល្លារក្នុង១តោន។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៤ខែមកនេះ មានចំនួន៩៧,៤៣៥,១៤២លានដុល្លារអាមេរិក។ របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់ការនាំចេញក្នុងខែមេសាវិញ សម្រេចបាន១៨,៦០៤តោន កើនឡើងចំនួន៦,៨៥៣ តោន ស្មើនឹង៥៨ភាគរយបើធៀបនឹងខែមុន។ មួយវិញទៀតសម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែមេសាមានចំនួន ១,១៩២ដុល្លារក្នុងមួយតោន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន៤០៤,៨០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,០៦៦ហិកតាស្មើនឹង ៦២ ភាគរយ និងផ្ទៃដីថែទាំចំនួន១៥៤,៧៣៥ ហិកតាស្មើនឹង៣៨ភាគ រយ៕ The post ត្រឹម៤ខែសោះ កម្ពុជានាំចេញជ័រកៅស៊ូជាង៧ម៉ឺនតោន បានចំណូលជាង៩៧លានដុល្លារ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ត្រឹម៤ខែសោះ

 | 

កម្ពុជានាំចេញជ័រកៅស៊ូជាង៧ម៉ឺនតោន

 | 

បានចំណូលជាង៩៧លានដុល្លារ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources