Friday 29 May 2020
Home      All news      Contact us      English
kbn - 6 days ago

សមត្ថកិច្ចជំនាញ! ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យបាន២នាក់ ជាមួយសារជាតិញៀនជិត៤គីឡូក្រាម

ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បើកការស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យបាន២នាក់។ គោលដៅទី១៖ ធ្វើឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះទៅបង្រ្កាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុថានិត ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ ដកហូតវត្ថុតាង៖មេតំហ្វេតាមីន(ICE)ទម្ងន់៤១១.៥៦ក្រាម ។ គោលដៅទី២ ៖ ធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ ដកហូតវត្ថុតាង៖ មេតំហ្វេតាមីន(ICE)ទម្ងន់៣.២៦៧.០៦ក្រាម , អ៊ិចស្តាស៊ី(MDMA)ទម្ងន់១៧.៥០ក្រាម , ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។ [ ] The post សមត្ថកិច្ចជំនាញ! ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យបាន២នាក់ ជាមួយសារជាតិញៀនជិត៤គីឡូក្រាម appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សមត្ថកិច្ចជំនាញ

 | 

ចុះបង្ក្រាបបទល្មើសគ្រឿងញៀន

 | 

ចាប់ខ្លួនជនសង្ស័យបាន២នាក់

 | 

ជាមួយសារជាតិញៀនជិត៤គីឡូក្រាម

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources