Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

តោះត្រៀមតង់ហៅ Crush ទៅផង ! ខ្នងផ្សា ទេសភាពធម្មជាតិពិតជាស្អាតដូចផ្ទាំងគំនូរ នៅមិនឆ្ងាយកំពង់ស្ពឺ ជិតបង្កើយ

ខេត្តកំពង់ស្ពឺ​៖​ ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​ ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងពោធិ៍សាត់។ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។​ ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់ ពយខ្នងផ្សា ដេីម្បីទស្សនាភាពស្រស់ស្អាតនៃ រស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ។ ពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ។ ការធ្វេីដំណេីរទៅកាន់ភូមិ សហគមន៍ខ្នងផ្សា ដេីម្បីធ្វេីដំណេីរទៅកាន់ទីនោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីង បន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិរលាក់កងជេីង ដែលជាភូមិនៃភ្នំខ្នងផ្សា ។ [ ] The post តោះត្រៀមតង់ហៅ Crush ទៅផង ! ខ្នងផ្សា ទេសភាពធម្មជាតិពិតជាស្អាតដូចផ្ទាំងគំនូរ នៅមិនឆ្ងាយកំពង់ស្ពឺ ជិតបង្កើយ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

តោះត្រៀមតង់ហៅ

 | 

Crush

 | 

ខ្នងផ្សា

 | 

ទេសភាពធម្មជាតិពិតជាស្អាតដូចផ្ទាំងគំនូរ

 | 

នៅមិនឆ្ងាយកំពង់ស្ពឺ

 | 

ជិតបង្កើយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources