Friday 29 May 2020
Home      All news      Contact us      English
kbn - 6 days ago

ប្រធានាធិបតីប្រេស៊ីល ដែលមើលស្រាលជំងឺកូវីដ១៩ ខណៈនេះ មានអ្នកស្លាប់ជាង១ពាន់នាក់ ក្នុងមួយថ្ងៃ…

ប្រេស៊ីល៖ ប្រធានាធិបតីប្រទេសប្រស៊ីល លោក Bolsonaro ដែលមើលស្រាលជំងឺកូវីដ១៩ ថាជាជម្ងឺផ្តាសាយធម្មតានោះ រងការថ្កោលទោសយ៉ាងខ្លាំង ដោយសារលោកមិនមានវិធានការទប់ស្កាត់ ទុកឲ្យមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងប្រទេសប្រស៊ីល កើនឡើងខ្ពស់ ក្លាយជាប្រទេសលំដាប់ទីពីរនៅលើពិភពលោក។ គិតមកដល់ព្រឹកថ្ងៃទី២៣ ខែឧសភានេះ ប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ៣៣០.៨៩០នាក់ គឺច្រើនជាងប្រទេសរុស្ស៊ី ហើយបានក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអាមេរិក។ ជាមួយគ្នានេះចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិកឡាទីនមួយនេះ ក៏បានកើនឡើងដល់ទៅ២១០៤៨នាក់ ដោយក្នុងរយៈពេលតែមួយថ្ងៃ គឺថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ មានអ្នកស្លាប់ដោយកូវីដ១៩ ដល់ទៅ១០០១នាក់។ ប៉ុន្តែតាមក្រុមអ្នកឯកទេស បានព្រមានថា តួលេខពិត អាចមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ ច្រើនជាងនេះទ្វេដង។ បើទោះបីមានការឆ្លងនិងស្លាប់ច្រើនយ៉ាងនេះក្តី ក៍រដ្ឋាភិបាលប្រេស៊ីល មិនទាន់មានវិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នេះ នៅឡើយដែរ៕ The post ប្រធានាធិបតីប្រេស៊ីល ដែលមើលស្រាលជំងឺកូវីដ១៩ ខណៈនេះ មានអ្នកស្លាប់ជាង១ពាន់នាក់ ក្នុងមួយថ្ងៃ… appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ប្រធានាធិបតីប្រេស៊ីល

 | 

ដែលមើលស្រាលជំងឺកូវីដ១៩

 | 

ខណៈនេះ

 | 

មានអ្នកស្លាប់ជាង១ពាន់នាក់

 | 

ក្នុងមួយថ្ងៃ…

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources