Friday 29 May 2020
Home      All news      Contact us      English
todaysharing - 6 days ago

រឿតពិតរបស់តារាចម្រៀងលោក ណយ វណ្ណេត សុខៗធ្លាក់ខ្លួនធ្វើការសំណងដឹងការពិតហើយ

មានការបង្ហោះនិងផ្សាយព័ត៌មានថាតារាចម្រៀងល្បីប្រចាំប្រទេស ឬ ចាស់ព្រឹទ្ធាចារ្យម្នាក់លោក ណយ វណ្ណេត សុខៗបែរជាធ្លាក់ខ្លួនក្រធ្វើការសំណង។ ប៉ុន្តែព័ត៌មាននេះត្រូវបានសាមីខ្លួនធ្វើការចេញមុខបដិសេធនិងទម្លាយការពិត។ ក្នុងកិច្ចសំភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោក ណយ វណ្ណេត បានឆ្លើយបដិសេធចំពោះព័ត៌មានផ្សព្វផ្សាយថា លោកបានធ្លាក់ខ្លួនក្រ ហើយមកធ្វើការងារសំណងដើម្បីបានប្រាក់កំរៃចិញ្ចឹមខ្លួនឱ្យរស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះមានមហាជនខ្លះដែលមិនបានដឹងរឿងពិតរបស់លោកបែរជា ផ្សព្វផ្សាយលោកធ្លាក់ខ្លួនក្រហើយគ្មានអ្នកណាជួយហើយ គ្មានសមាគមសិល្បៈណា ដឹងលឺចាប់អារម្មណ៍ឡើយ។ ព័ត៌មានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកទាំងនោះ លោកពិតជាមិនបានដឹងមានរឿងបែបនេះ ហើយក៏ខឹងប្រតិកម្មអ្វីដែរ។ លោក ណយ វណ្ណេត បានបញ្ជាក់ថា រូបថតដែលបង្ហោះលោកធ្វើការងារសំណងនោះ គឺលោកសងជញ្ចាំងសងខាងជាន់លើដំបូលផ្ទះដើម្បីការពារភ្លៀង។ ការដែលលោកធ្វើសំណងនេះដោយខ្លួន ដោយសារតែលោកធ្លាប់សួរតម្លៃជាងថា គេយកប្រហែល៨ពាន់ដុល្លារដើម្បីរៀបជញ្ចាំងនេះ។ លោកគិតថាតម្លៃនេះ សម្រាប់រៀងថ្លៃ ហើយត្រូវចំណាយ ដូច្នេះលោកក៏សម្រេចចិត្តធ្វើដោយខ្លួន គ្រាន់តែចំណាយសំភារៈប្រហែលអស់២ពាន់ដុល្លារប៉ុណ្ណោះ។ មួយរយៈនេះលោកឧស្សាហ៍ធ្វើការងារផ្ទះជាច្រើន ដោយសារតែលោកមិនមានការងារនៅខាងក្រៅ ហើយចំវិបត្តិជម្ងឺកូវីដ១៩នេះទៀតលោកត្រូវតែសង្ងំនៅផ្ទះ ធ្វើទៅតាមការណែរនាំបញ្ជារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះដែរ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា លោក មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ [ ] The post រឿតពិតរបស់តារាចម្រៀងលោក ណយ វណ្ណេត សុខៗធ្លាក់ខ្លួនធ្វើការសំណងដឹងការពិតហើយ appeared first on TodaySharing News.

Related news

Latest News
Hashtags:   

រឿតពិតរបស់តារាចម្រៀងលោក

 | 

វណ្ណេត

 | 

សុខៗធ្លាក់ខ្លួនធ្វើការសំណងដឹងការពិតហើយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources