Thursday 28 May 2020
Home      All news      Contact us      English
kbn - 5 days ago

ឪពុករបួសជើង គ្មានលុយជិះរថយន្តឈ្នួលទៅស្រុក កូនស្រីសុខចិត្តធាក់កង់ឌុបក្នុងចម្ងាយផ្លូវ ១២០០គីឡូម៉ែត្រ

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះមានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពឪពុកកូនជនជាតិឥណ្ដា ២នាក់ ជិះកង់ឌុបគ្នាក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ ១២០០គីឡូម៉ែត្រ ត្រឡប់ទៅស្រុកកំណើតដោយសារមិនមានលុយសម្រាប់ជិះរថយន្តឈ្នួល ។ ក្មេងស្រីវ័យជំទង់អាយុ ១៥ឆ្នាំឈ្មោះ Jyoti Kumari មានស្រុកកំណើតនៅទីក្រុង Darbhanga រដ្ឋ Bihar ប្រទេសឥណ្ឌា បានប្រាប់ថា ឪពុករបស់នាងមានការងារជាកម្មករសំណង់នៅទីក្រុង Gurugram រដ្ឋ Haryana ក្រោយមកគាត់ក៏របួសជើងខណៈដែលកំពុងបំពេញការងារ ហើយក្នុងអំឡុងនៃការឆ្លងនៃវីរុសកូវីដ១៩នេះ ការងារទាំងអស់ត្រូវបានផ្អាក បណ្ដាលឲ្យកម្មករទាំងអស់រួមទាំងឪពុករបស់នាងអស់ការងារធ្វើ គ្មានទាំងលុយសម្រាប់បង់ថ្លៃផ្ទះជួលទៀតផង ទើបសម្រេចនាំឪពុកកូនត្រឡប់ទៅស្រុកកំណើត ។ ក្មេងស្រីខាងលើបាននិយាយទៀតថា នាង និងឪពុក មានតែលុយ ៦០០រូពី (ខ្ទង់ ៧ដុល្លារ) ប៉ុណ្ណោះជាប់ខ្លួន​ ខណៈដែលថ្លៃធ្វើដំណើរតាមរថយន្តមានតម្លៃ ៦០០០រូពី (ខ្ទង់ ៧៨ដុល្លារ) ដូច្នេះហើយ ពុំមានជម្រើសក្រៅពីធាក់កង់ដឹកឪពុកដែលកំពុងមានរបួសជើងនោះឡើយ ។ ក្នុងមួយថ្ងៃ Jyoti Kumari អាចធាក់កង់បានចម្ងាយ ១០០គីឡូម៉ែត្រ ហើយមានពេលខ្លះឪពុករបស់នាងព្យាយាមជួយធាក់កង់ជំនួសកូនស្រីបាន ១០ ទៅ ២០គីឡូម៉ែត្រដែរ តែពេលខ្លះនាងក៏បដិសេធមិនឲ្យឪពុកជួយឡើយ ។ ទាំងពីរនាក់ឪពុកកូនបានតស៊ូធាក់កង់ទៅមុខជានិច្ច [ ] The post ឪពុករបួសជើង គ្មានលុយជិះរថយន្តឈ្នួលទៅស្រុក កូនស្រីសុខចិត្តធាក់កង់ឌុបក្នុងចម្ងាយផ្លូវ ១២០០គីឡូម៉ែត្រ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឪពុករបួសជើង

 | 

គ្មានលុយជិះរថយន្តឈ្នួលទៅស្រុក

 | 

កូនស្រីសុខចិត្តធាក់កង់ឌុបក្នុងចម្ងាយផ្លូវ

 | 

១២០០គីឡូម៉ែត្រ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources